ឧត្តរមានជ័យ ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និវត្តន៍ជន និងជនបាត់បង់ត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំងពីសង្គមជុំវិញខ្លួន ដើម្បីជាការអភិរក្ស និងដឹងគុណរៀមច្បង ដែលធ្លាប់មានស្នាដៃបំពេញការ ងារជូនប្រទេសជាតិមាតុភូមិនាពេលកន្លង ទើបកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍។
នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមន៍អតីតយុវជនកម្ពុជា លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យ និងលោក ម៉ែន លី ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីរាជការមកពីមន្ទីរពាក់ព័ន្ធ ចុះសួរ សុខទុក្ខ និងបាននាំយកជាអំណោយអង្ករ២តោន ថវិកា៤លានរៀល និងមី៤០០កេស ទៅចែកជូន ដល់អ៊ំប្រុស អ៊ំស្រី ដែលជាអតីតមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដែលបានចូលនិវត្តន៍កន្លងទៅ។
គួរបញ្ជាក់ថា ពិធីនេះត្រូវបានគេធ្វើឡើងក្នុងបំណង លោកទឹកចិត្តដល់អតីតយុវជន ដើម្បីកុំឲ្យ ពួកគាត់គិតថា ថ្នាក់ដឹកនាំឬរដ្ឋាភិបាលបោះបង់ពួកគាត់ចោល៕
ឧត្តមសេនីយ៍ គន់ គីម នាំយកថវិកា៤លាន និងមី៤០០កេស ទៅចែកជូនដល់និវត្តន៍ជន២០០នាក់នៅស្រុកបន្ទាយអំពិល
0 Comments