Ad Code

លោកជំទាវ​ម៉ែន សំអន​ចូលរួម​សូត្រ​មន្ត​ផ្ដើមបុណ្យ​កឋិនទាន​វត្ត​ល​ង្កា​និង​វត្ត​ទួល​ទំពូង

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​នេះ​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​ផ្ដួច​ផ្ដើមគំនិត​ប្រារព្ធ​បុណ្យ​ចូលរួម​សូត្រ​មន្ត​”​កឋិនទាន​សាមគ្គី​”​ដើម្បី​ដង្ហែ​ទៅ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​អស់​ត្រី​មាស​ក្នុង​ព័ទ្ធសីមា “​វត្ត​លង្កា ព្រះ​កុ​សុមា​រាម​”​ស្ថិតនៅ​សង្កាត់​បឹង​កេង​កង​១​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​ទី​សេនាសន​សម្រាប់​ព្រះសង្ឃ​គង់​និង​ស្នាក់អាស្រ័យ​និង​រៀនសូត្រ។


នៅ​ល្ងាច​ថ្ងៃ​ដដែល​មាន​ប្រារព្ធ​បទ​នមស្សការ​ព្រះ​រតនត្រៃ ចម្រើន​ព្រះ​បរិត្ត​និង​សម្តែង​ធម៌​ទេសនា​ដោយ​និមន្ត​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​សម្តែង​ធម៌​ទេសនា​ផ្សព្វផ្សាយ​ព្រះធម៌​ដល់​ពុទ្ធបរិស័ទ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ។


នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន បាន​អញ្ជើញ​ទៅ​ចូលរួម​ជា​មួយ​ពុទ្ធបរិស័ទ​សូត្រមន្ត​បុណ្យ​កឋិនទាន​នៅ​វត្ត​ទួល​ទំពូង សង្កាត់ទូល​ទំពូង​១​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ។


លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​ជា​អ្នក​ផ្ដើមបុណ្យ​រួម​ជា​មួយ​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​កឋិនទាន​នេះ​ដើម្បី​ដង្ហែ​ទៅ​វេន​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា វត្ត​ព្រះ​ឥន្ទទេព​ដែល​ស្ថិតនៅ​ភូមិ​វត្ត ឃុំ​លង្វែក ស្រុក កំពង់​ត្រលាច ខេត្តកំពង់ឆ្នាំង ដើម្បី​ចូលរួម​បច្ច័យ​កសាង​សាលា​បាលី​និង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ព្រះ​ឥន្ទទេព​បន្ថែម​ទៀត​៕


T-10-27-15-b-fullT-10-27-15-bb-full



លោកជំទាវ​ម៉ែន សំអន​ចូលរួម​សូត្រ​មន្ត​ផ្ដើមបុណ្យ​កឋិនទាន​វត្ត​ល​ង្កា​និង​វត្ត​ទួល​ទំពូង

Post a Comment

0 Comments

Close Menu