Ad Code

រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​៨​នាក់​រដូករណែល​ពេញ​ផ្លូវ

ភ្នំពេញ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ បាន​បុក​គ្នា​ពេញ​ទំហឹង​ជាមួយ​រថយន្ត​សុំាយ៉ុង ដែល​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​របួស​ និង​ស្លាប់​៨នាក់។


ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ក្រាញ់​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ​ខេត្ត​កណ្ដាល ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ គីឡូម៉ែត្រ​៣២-៣៣។


សមត្ថកិច្ច​ស្រុក​កណ្ដាល​ស្ទឹង​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត ហ៊ីយ៉ាន់ដាយ​ភ្លៅ​៥​ ប្រភេទ​ដឹក​ស៊ីម៉ងត៍​ពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ​ស្លាក​លេខ ​កំពត 3A,0227 (​អ្នកបើកបរ​គេច​ខ្លួន​បាត់​)បាន​បើក​ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ ពាក់​ស្លាក​លេខ​កណ្ដាល​ 0690 ពណ៌​ទឹក​ប៊ិច​ចាស់​ (​អ្នកបើកបរ​ស្លាប់​) ដែល​បើកបរ​ក្នុង​ទិសដៅ ពី​ត្បូង​មក​ជើង។ ករណី​នេះ​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​៥​នាក់ ត្រូវ​បាន​បញ្ជូន ទៅ​ព្យាបាល​មន្ទីរពេទ្យ​លោកសង្ឃ ​និង​ស្លាប់​បី​នាក់ (​ប្រុស​២ ស្រី​១)។


សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារតែ​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ខ្វះ​ការ​ប្រុងប្រយ័ត្ន។ ក្រោយពេល​កើតហេតុ វត្ថុ​តាង​​​​ត្រូវ​បាន​​បញ្ជូន​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជា​បណ្ដោះអាសន្ន៕



រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​៨​នាក់​រដូករណែល​ពេញ​ផ្លូវ

Post a Comment

0 Comments

Close Menu