Ad Code

ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​១៤៣​គ្រាប់

បាត់ដំបង ៖ នៅ​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ដែលរួមមាន ១-​ឈ្មោះ សាំង សា​ល័យ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ​។


២-​ឈ្មោះ សុខ ភី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូ ឃុំ​ពេជ្រចិន្ដា ស្រុក​ភ្នំព្រឹក។ ៣-​ឈ្មោះ សឹង សេន ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​៥៦០ ឃុំ​កំរៀង ស្រុក​កំរៀង​។ ៤-​ឈ្មោះ ចាន់ ដា​វីន ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។


ក្នុង​នោះ​ដែរ ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឆែកឆេរ​ និង​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៤៣​គ្រាប់។ ហើយ​បច្ចុប្បន្ន កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ រួម​ទាំង​វត្ថុតាង​មកកាន់​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
Pisey-2015-10-25-full-FPisey-2015-10-25-full-F5



ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​១៤៣​គ្រាប់

Post a Comment

0 Comments

Close Menu