Ad Code

ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​លោក​ហ៊ុន ម៉ា​ណែ​ត​បាន​ដឹកនាំ​ធ្វើ​សកម្មភាព​មនុស្សធម៌​ចំនួន​​២​ផ្សេងគ្នា

ភ្នំពេញ​ ៖​ ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ដ៏​មមាញឹក​នៅ​ក្រៅ​ប្រទេស​រួច​មក​ នា​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ ចុង​សប្ដាហ៍​នេះ​ ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ពិនិត្យ​ការវះកាត់​ និង​សួរសុខទុក្ខ​កុមារ​មាន​មាត់​ឆែប ដែល​ធ្វើការ​វះកាត់​ដោយ​អង្គការ ​ស្នាមញញឹម​កម្ពុជា (Smile Cambodia)  ​សហការ​ជាមួយ​អង្គការ​ស្នាមញញឹម​សិង្ហ​បូរី (Smile Singapore)​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត (​ពេទ្យ​រុស្សី​) ​ដែល​កម្មវិធី​នេះ​គ្រោង​នឹង​វះកាត់​កុមារ​ដែល​មាន​មាត់​ឆែប​ចំនួន​៥៣​នាក់​ក្នុង​រយៈពេល​០៤​ថ្ងៃ។


M25-10-15-d2


ការវះកាត់​ និង​ព្យាបាល​ជំងឺ​មាត់​ឆែប​ដល់​កុមារ​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​ដើម្បី​ដើម្បី​ជួយ​ឲ្យ​កុមារ​មានជីវិត​ថ្មី ស្នាមញញឹម​ថ្មី​ប្រកប​ដោយ​ក្តីសង្ឃឹម។ លោក​ហ៊ុន ម៉ាណែត ​បាន​បង្ហាញ​​​ការ​ស្រឡាញ់ ការ​អាណិតអាសូរ​ដល់​កុមារ​ទាំងអស់នោះ និង​បានផ្តល់​ថវិកា ​និង​អំណោយ​មួយចំនួន​ដែល​ជា​អំណោយ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​ក្មួយៗ​កុមារ​ផងដែរ។


M25-10-15-d4


បន្ទាប់ពី​សកម្មភាព​មនុស្សធម៌​ទី​១ ​លោក​ហ៊ុន ម៉ា​ណែ​ត​បាន​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​ និង និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការ​KOTRA ​ចុះ​ព្យាបាល ជំងឺ​មាត់​ធ្មេញ ជំងឺ​ភ្នែក ជំងឺ​ទូទៅ ពិនិត្យ​អេកូ ពិនិត្យ​ឈាម និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ ​កម្មករ កម្មការិនី​ចំនួន​១២៥៥​នាក់​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា​ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ។ បងប្អូន​ ​កម្មករ-ការិនី​ដែល​បម្រើ​ការងារ​តាម រោងចក្រ​កាត់ដេរ​ដែល​បាន​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ​ដោយ​ពួកគេ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការថែទាំ​សុខភាព​ និង​ការ​រស់​នៅ​​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ​ការ​បញ្ចុះ​ថ្លៃ​ទឹក​ ភ្លើង ការ​ដំឡើង​ប្រាក់​ឈ្នួល និង​ការ​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នា​ពេល​នេះ។


សូម​បញ្ជាក់​ថា​ នេះ​គឺជា​លើក​ទី​​១​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ ​កម្មករ-ការិនី​រោងចក្រ​កាត់ដេរ​ ហើយ​សមាគម​មា​ន​គម្រោង​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ ​កម្មករ -​ការិនី​រោងចក្រ​កាត់ដេរ​នៅ​ពេល​ខាងមុខ​ទៀត៕


M25-10-15-d1


M25-10-15-d9M25-10-15-d8M25-10-15-d7


M25-10-15-d6


M25-10-15-d5


M25-10-15-d



ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​លោក​ហ៊ុន ម៉ា​ណែ​ត​បាន​ដឹកនាំ​ធ្វើ​សកម្មភាព​មនុស្សធម៌​ចំនួន​​២​ផ្សេងគ្នា

Post a Comment

0 Comments

Close Menu