Ad Code

ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​មនុស្ស​បី​នាក់​ ដកហូត​បាន​គ្រឿងញៀន​បាន​១៥​កញ្ចប់

ព្រះសីហនុ​ ៖​ ជន​សង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​​ ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន​កាលពី​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​​​ទី​២៥ ខែ​តុលា​ ឆ្នាំ​២០១៥​នៅ​ចំណុច​ក្រុម​១ ភូមិ​២ សង្កាត់​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ។


លោក​វរសេនីយ៍ឯក​សាន់ ប៊ុនថន ស្នងការ​រង ​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទី​១.​មាន​ឈ្មោះ​ភឿ​ក ភេទ​ប្រុស អាយុ​២៨​​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ ​មុខរបរ​មិន​ពិត​ប្រាកដ​ជា​មេ​បណ្ដាញ​ ចែកចាយ​គ្រឿងញៀន។ ទី​២. ​ឈ្មោះ ម៉េង រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មុខរបរ​មិន​ពិត​ប្រាកដ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ និង​ជនសង្ស័យ​ទី​៣. ឈ្មោះ ហង្ស សី​ថា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន។



លោក សាន់​ប៊ុនថន ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​​​​ដែល​ដក​ហូត​បាន​រួមមាន​-​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​តូច។ បច្ចុប្បន្ន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត៕


M25-10-15-f




ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​មនុស្ស​បី​នាក់​ ដកហូត​បាន​គ្រឿងញៀន​បាន​១៥​កញ្ចប់

Post a Comment

0 Comments

Close Menu