Ad Code

រថយន្ត​ដឹក​អ្នក​​ដំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ​បើក​បុក និង​កិន​ក្មេង​សិស្សសាលា​ម្នាក់​ស្លាប់

ភ្នំពេញ ​៖ ​ក្មេង​ប្រុស​​ជា​សិស្ស​សាលា​​អាយុ​១៣​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​​​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​សាលា​រាជធានី​​បើក​​បុក និង​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​​កើតហេតុ​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​​​ថ្ងៃ​អាទិត្យ​ទី​២៥​ ខែ​តុលា ​ឆ្នាំ​២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ម្តុំ​ខាងកើត​ផ្សារ​ទឹកថ្លា​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ។


​ សព​ជនរងគ្រោះ​ឈ្មោះ រស់ រ័ត្ន​បញ្ញា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៧ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។


សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​​និយាយ​ថា មុន​ពេល​គ្រោះថ្នាក់​នេះ​កើត​ឡើង​ គេ​បាន​​ឃើញ​ក្មេង​រងគ្រោះ​កំពុងតែ​ជិះ​ម៉ូតូ​ម៉ាក​Today​ ឬ​ហៅ​កូន​ទា ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC-7853

តែ​ម្នាក់​ឯង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ក្នុង​ល្បឿន​យឺត​ល្មម​ទេ ​ហើយ​​ប្រកាន់​ស្ដាំ​ទៀត​ផង។ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ ត្រង់​ម្តុំ​មុខ​វត្ត​វង្កដ្ឋបុរី ក៏​ត្រូវ​រថយន្តក្រុង​សម្រាប់​ដឹក​អ្នក​​ដំណើរ​របស់​សាលា​រាជធានី មួយ​គ្រឿង​ប្រព័ន្ធ​ខ្សែ​ទី​៣ ​ពាក់​ស្លាក​លេខ​រដ្ឋ ៣៧-៣-០០៤៩​ បើក​ពី​ចោមចៅ​មក​បុក​ និង​កិន​​លើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។


ក្រោយពេល​ដឹង​ថា ​បើក​បុក​មនុស្ស​ស្លាប់ អ្នក​បើកបរ​រថយន្ត​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ភ្លាមៗ​ក្នុងពេលនោះ ដោយ​បន្សល់​តែ​រថយន្ត​ចត​ចោល​នៅ​កន្លែង​កើតហេតុ។


មន្ត្រី​ប៉ូលិស​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​និយាយ​ថា រថយន្ត​បង្ក​ពិតជា​បាន​ខុស​មែន ​ប៉ុន្តែ​បើ​យោង​ទៅ​តាម​ច្បាប់​ចរាចរណ៍​វិញ​ ជនរងគ្រោះ​ក៏​មាន​កំហុស​ដែរ​ ដោយសារតែ​ឪពុក​ម្ដាយ​មាន​ការ​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​កូន​មិនទាន់​គ្រប់​អាយុ​​​​​​​​បើកបរ​​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​ ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដូច្នេះ​កើត​ឡើង​តែម្ដង៕



រថយន្ត​ដឹក​អ្នក​​ដំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ​បើក​បុក និង​កិន​ក្មេង​សិស្សសាលា​ម្នាក់​ស្លាប់

Post a Comment

0 Comments

Close Menu