Ad Code

សមាគម​នៃ​បណ្តា​ប្រទេស​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ​ជួប​ប្រជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ ស្តារឡើងវិញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​នៃ​តម្លៃ​កៅស៊ូ

សៀមរាប ៖ លោក DATUK M.NAGARAJAN ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ សមាគម​នៃ​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ ដែល​ហៅ​កាត់​ថា ( ANRPC ) បាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំនេះ តម្លៃ​កៅស៊ូ​ធម្មជាតិ​មានការ​ធ្លាក់ចុះ ដោយឡែក​តម្លៃ​របស់​វា​ចាប់ពី​ខែមករា​ឆ្នាំ​២០១៥ រហូត​មក គឺ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច នៃ​បណ្តា​ក្រុមហ៊ុនចំការកៅស៊ូ​នានា  ហើយ​ជាពិសេស​គឺ​យ៉ាងធ្ងន់ធ្ងរ ដល់​ជីវភាព​ប្រជាកសិករ អ្នក​ដាំ​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ។


ការ​ថ្លែង​យ៉ាង​ដូច្នេះ របស់​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល ANRPC  គឺ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ នៃ អង្គសន្និបាត​លើក​ទី​៨ ប្រចាំឆ្នាំ​២០១៥ របស់​សមាគម​នៃ​បណ្តា​ប្រទេស​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ ( ANRPC ) ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រុង​សៀមរាប រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥ នេះ​បើ​យោង​តាម​កម្មវិធី ដែល​បាន​គ្រោងទុក។ សន្និបាត​នេះ ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ជួបប្រជុំគ្នា របស់​អ្នកជំនាញ ក្រុមហ៊ុន និង​សមាគម​ចំការកៅស៊ូ មកពី​បណ្តា​ប្រទេស​ចំនួន​១0 ជា​សមាជិក​របស់ ANRPC  ដូចជា កម្ពុជា ថៃ​វៀតណាម ហ្វីលីពីន  ឥណ្ឌូណេស៊ី  ម៉ាឡេស៊ី  ចិន ឥណ្ឌា  សឹង្ហ​បូរី និង ស្រីលង្ការ។


នៅក្នុង​សេចក្តី​ថ្លែង​សន្ទរកថា​បើក​អង្គសន្និបាត​នោះ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ  បាន​រំលឹក​ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ នៅក្នុង​កិច្ចប្រជុំ​ពិសេស​របស់ ANRPC នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ចំនួន​៨​ចំណុច ស្តីអំពី​ដំណោះស្រាយ​បញ្ហា​តម្លៃ​កៅស៊ូ។


លោក​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នៃ​អង្គសន្និបាត​លើក​ទី​៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ  គឺ​ស្ថិត​ក្នុង​គោលបំណង ពិនិត្យ​និង​ពិភាក្សា នាំ​យក​សេចក្តី​សម្រេច​ទាំង​៨​ចំណុច​នោះ ដាក់ចេញ​ជា​សកម្មភាព​អនុវត្ត ជំរុញ​ឲ្យ​តម្លៃ​កៅស៊ូ​មាន​ស្ថិរភាព  ព្រម​ជាមួយនឹង​ការស្វែងរក​មធ្យោបាយ​ផ្សេងៗ​ទៀត  ដើម្បី​បន្ត​ជំរុញ​ឲ្យ​តម្លៃ​កៅស៊ូ មាន​ភាព​ប្រសើរ​ឡើងវិញ ដោយ​សិក្សា​រយៈពេល​វែង ទៅលើ​ការងារ​គ្រប់គ្រង​តុល្យភាព រវាង​ការ​ផ្គត់ផ្គង់ ទៅ​នឹង​តម្រូវការ​ទីផ្សារ។


នៅ​ខាងក្រោយ​អង្គសន្និបាត​នោះ​លោក អ៊ាង សុ​ផល្លែ​ន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​អះអាងថា កិច្ចប្រជុំ​នេះ ដែល​នឹង​ត្រូវបាន​ប្រើប្រាស់​រយៈពេល​១​សប្តាហ៍  នឹង​បាន​នាំមក​នូវ​ការ​រក​ឃើញ​វិធាន​ការ​ល្អៗ ដើម្បី​ដោះស្រាយ​ជួយ​ស្តារ​តម្លៃ​កៅស៊ូ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រសើរ​ឡើងវិញ។ ចំពោះ​សំនួរ​ដែល​ចោទ​សួរ​ថា តើ​កម្ពុជា​មាន​វិបត្តិ​កម្រិត​ណា​ដែរ ក្នុង​ខណៈ​ពេល​ដែល​តម្លៃ​កៅស៊ូ មានការ​ធ្លាក់ចុះ​យ៉ាង​ដូច្នេះ ?


លោក​បាន​បកស្រាយ​ថា ចំពោះ​បញ្ហា​នេះ សម្រាប់​កម្ពុជា គឺ​មិនទាន់​អាច​និយាយ​ថា ជា​វិបត្តិ​នោះ​ទេ ព្រោះ​តម្លៃ​កៅស៊ូ​ធម្មជាតិ​ដែល​ធ្លាក់ចុះ​លើ​ទីផ្សារ​អន្តរជាតិ ស្ថិត​ក្នុង​ស្ថានភាព​ថេរ រក្សា​លំនឹង មិន​គំហុក​នោះ​ឡើយ។ លោក​ជឿជាក់​ថា ទីណា​មាន​បញ្ហា​ប្រឈម គឺ​តែងតែ​នាំមក​នូវ​កាលានុវត្តភាព និង​សក្តានុពល ជូន​ប្រជាកសិករ៕


T-10-19-15-p-fullT-10-19-15-pp-fullT-10-19-15-ppp-full



សមាគម​នៃ​បណ្តា​ប្រទេស​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ​ជួប​ប្រជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ ស្តារឡើងវិញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​នៃ​តម្លៃ​កៅស៊ូ

Post a Comment

0 Comments

Close Menu