Ad Code

អ្នក​ប្រដាល់ Prichard Colon ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត បន្ទាប់ពី​ចេញឈាម​ក្នុង​ខួរក្បាល​ពេល​ជួប​ជាមួយ Williams

អ្នក​ប្រដាល់​ទម្ងន់​ស្រាល Prichard Colon បាន​ទទួល​ការវះកាត់​សម្រាប់​ការ​ចេញ​ឈាម​នៅក្នុង​ខួរក្បាល​របស់​លោក បន្ទាប់ពី​បរាជ័យ​របស់គាត់​ជាមួយ​កីឡាករ Terrel Williams កាលពី​ថ្ងៃ​សៅរ៍។


អ្នក​ប្រដាល់​មកពី​ប្រទេស​ព័រ​តូ​រី​កូ​វ័យ​២៣​ឆ្នាំ​ម្នាក់​នេះ ដែល​បាន​ឡើង​សង្វៀន​នៅ​ថ្ងៃ​តែមួយ​ដែល​អ្នក​ប្រដាល់ Lamont Peterson យកឈ្នះ​កីឡាករ Felix Diaz Jr ដោយ​ពិន្ទុ​នោះ ត្រូវ​បាន​គូប្រកួត Williams ២​លើក ហើយ​បាន​ចាញ់​ការប្រកួត​ដោយ​មិនអាច​បន្ត​ការប្រកួត​កើត​នៅក្នុង​ទឹក​ទី​៩។


អ្នក​ប្រដាល់ Colon ត្រូវ​បាន​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Inova Fairfax ស្ថិតនៅ​រដ្ឋ North Virginia ហើយ​គេ​រាយការណ៍​ថា លោក​បាន​ក្អួត និង​វិលមុខ​ខ្លាំង​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ហើយ​ប្អូនប្រុស Ricardo របស់​គាត់ បាន​អះអាង​ប្រាប់​វេបសាយ​របស់ World Boxing News ថា គាត់​បាន​ទទួល​ការវះកាត់ ហើយ​បច្ចុប្បន្នកំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង។


ដោយឡែក លោក Alan Obrador ដែល​ជា​អ្នកតំណាង​ឲ្យ​អ្នក​ប្រដាល់​ម្នាក់នេះ​ផ្ទាល់ បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​តាម Facebook របស់ Colon ថា “​យើង​ដឹង​ច្បាស់​ថា អ្នក​រាល់គ្នា​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់ Prichard ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​ម្តាយ និង​សាច់​ញាត់​របស់​គាត់​រួចហើយ​ថា គាត់​មិន​មិន​អី​នោះទេ ក្រោយ​ចេញឈាម​នៅក្នុង​ខួរក្បាល​របស់គាត់​”។


ដោយឡែក អ្នក​ផ្គូផ្គង Lou DiBella និង​ជា​ប្រធាន​របស់​ក្រុមហ៊ុន DiBella Entertainment បាន​និយាយថា កីឡាករ Prichard កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ៕


T-10-19-15-ss-fullT-10-19-15-s-full



អ្នក​ប្រដាល់ Prichard Colon ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត បន្ទាប់ពី​ចេញឈាម​ក្នុង​ខួរក្បាល​ពេល​ជួប​ជាមួយ Williams

Post a Comment

0 Comments

Close Menu