Ad Code

បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្រវឹង​ដួល​ខ្លួន​ឯង​សន្លប់​ស្តូកស្តឹង

បាត់ដំបង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Duke ដួល​ដោយខ្លួន​ឯង​សន្លប់ស្តូកស្តឹង។

ហេតុការណ៍​ដួល​សន្លប់​តែ​ម្នាក់​ឯង​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅ​ចំណុច​ក្បាលស្ពាន​វត្ត​ពោធិ៍  ត្រើយ​ខាងកើត​ស្ថិត​ក្នុងភូមិ វត្ត​តា​មឹ​ម ភូមិ​អូរ​ដំបង​មួយ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​យុវជន​នេះ​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក Duke ពាក់​ស្លាក​លេខ​បាត់ដំបង 1T-5559 ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​នេះ​ទំនងជា​បែក​កង់​ផង ហើយ​ម្ចាស់​ហាក់ដូចជា​ស្រវឹង​ផង បាន​ដួល​ដោយ​ត្រឡប់​ក្បាល​ម៉ូតូ​បែរមក​ទៅ​ជើង​ច្រាសទិស​វិញ រីឯ​ម្ចាស់​អ្នក​បើកបរ​បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​។


នៅក្នុង​ខណៈនោះ​ដែរ​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​បាន​ចោមរោម​មើល​ដោយ​បាន​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ក៏បាន​ជួបនឹង​អាណាព្យាបាល​ដែល​រស់នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះ​ស្តេច​ក្រុង​បាត់ដំបង ហើយ​បាន​មក​ទទួលយក​កូន​ប្រុស​របស់​គាត់​ដើម្បី​យក​ទៅ​ព្យាបាល ខណៈ​ពេល​នោះ​ដែល​ជនរងគ្រោះ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​គឺ​ហាក់ដូចជា​ដឹងខ្លួន​ឡើងវិញ​ហើយ៕



បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្រវឹង​ដួល​ខ្លួន​ឯង​សន្លប់​ស្តូកស្តឹង

Post a Comment

0 Comments

Close Menu