Ad Code

EunJung នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តថៃមួយ ក្នុងពេលឆាប់ៗនេះ

ផ្អែក​តាម​គេហទំព័រ​មួយ​នៅ​រសៀល​ថ្ងៃ១៩ខែតុលា​នេះ បានឱ្យដឹងថា សមាជិក​ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ T-ara ម្នាក់ គឺ​កញ្ញា EunJung នឹងចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ថៃ ដែលមាន​ចំណងជើង​ថា ‘Micro Love’ ក្នុងពេលឆាប់ៗនេះ ។


t-ara eunjung elsie


ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងថា ក្នុង​ខ្សែភាពយន្ត​នេះ កញ្ញា EunJung នឹង​សម្តែង​ជា​តួឯក​ស្រី ដែលមាន​ឈ្មោះថា  《 Minji 》 ដែល​ត្រូវជា​កូនស្រី​របស់​ប្រធាន​ក្រុមហ៊ុន​ផលិត​software មួយ​របស់​ប្រទេស​កូរ៉េខាងត្បូង។ ចំណែកឯ តួឯក​ប្រុស​វិញ​គឺ 《Phat》 ដែល​សម្តែង​ដោយ​លោក James Marr ដោយ​លោក​បាន​សម្តែង ជា​តួ​កូន​អ្នក​អភិជន និង​ជា​អ្នកបង្កើត software ដ៏​មាន​បទពិសោធ​ន៏​ខ្ពស់​មួយរូប ហើយ​សាច់រឿង​ក្នុង​ខ្សែភាពយន្ត​នេះ និយាយ​ពី​ចំណង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម របស់​តួឯក​ស្រី និង​តួឯក​ប្រុស ។


James-Mar


‘Micro Love’ នឹង​ចាប់ផ្តើម​ថត​នៅ​ថ្ងៃទី១ខែ​វិ​ចិ្ឆ​កា ដោយ​ក្រុមហ៊ុន FEHU INFINITY របស់​ប្រទេស​ថៃ។


T-ARA-Eunjung-Thailand-Movie


ជាការ​បន្ថែម​ចុងក្រោយ សមាជិក​ក្រុម T-ara រូបនេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា

ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត របស់​ប្រទេស​ថៃ  ហើយ​ខ្ញុំ នឹង​ខិតខំ​បញ្ចេញ​នូវ​សមត្ថភាព​របស់ខ្ញុំ និង​មិន​ធ្វើឱ្យ​អ្នកគាំទ្រ​របស់ខ្ញុំ​អស់សង្ឃឹម​ឡើយ


EunJung នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តថៃមួយ ក្នុងពេលឆាប់ៗនេះ

Post a Comment

0 Comments

Close Menu