Ad Code

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​៤​កន្លែង​នៅក្នុង​សង្កាត់​សៀមរាប

សៀមរាប​ ៖ ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នូវ​សេចក្ដីណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ក៏​ដូច​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ដែល​មាន​លោក​ ឃឹម​ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​​​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀម​រាប ​និង​ការ​ចង្អុល​បង្ហាញ​របស់​លោក​ឧត្តមសេនីយ៍​ត្រី​ប៉ោ ​វណ្ណ​និ​ត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ ​ចុះ​ធ្វើ​កា​បង្ក្រាប​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ចំនួន ០៤​ស្រះ នៅ​ភូមិ​ភ្នំ​គ្រោម និង​ភូមិ​អារ​ញ្ញ័ សង្កាត់​សៀមរាប ក្រុង/ខេត្ត សៀមរាប។



ក្នុង​ការ​ចុះ​ធ្វើ​សកម្មភាព​នៅ​តាម​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ទាំង​០៤​ខាង​លើ​នេះ​លោក​ព្រឹ​ន​ សា​វិ​ន នាយ​ខ​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លងមក​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នេះ​ត្រូវ​បាន​កម្លាំ​ង​សមត្ថកិច្ច​ចម្រុះ​ដែល​មាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ធ្វើការ​បង្ក្រាប​ម្តង​រួច​មក​ហើយ តែ​ពួកគាត់​មិន​រាងចាល​ឡើយ ក៏បាន​លប​លួច​ធ្វើការ​ចិញ្ចឹម​ជា​បន្ត​ទៀត។ ក្នុង​ការ​ចុះ​ធ្វើ​ប្រតិ​បត្តិការ​បង្ក្រាប​នេះ ក្រុម​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​សួរនាំ​ម្ចាស់​អ្នក​ចិញ្ចឹម​ត្រី​ទាំងនេះ​ឲ្យ​មក​ធ្វើ​កិច្ច​សន្យា​ជាមួយ​សមត្ថកិច្ច​យើង​ផង​ដែរ។​



តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក ​ស្រី​ យូ​រ៉ា​ បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ទទួល​នូវ​សេចក្តី​ណែនាំ​របស់​ក្រសួងកសិកម្ម និង​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ដើម្បី​ក្នុង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​ចំណី​ជា​ត្រី​ដូចគ្នា​ដែល​ធ្វើ​ឲ្យ​ហិនហោច​នូវ​ពូជ​ត្រី​ធម្មជាតិ​ព្រមទាំង​ធ្វើ​ឲ្យ​កើត​នូវ​បទល្មើស​នេសាទ​ទ្វេ​ឡើង​និង​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ទៀត​ផង។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​នេះ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​ តែបើ​នៅតែ​បន្ត​ចិញ្ចឹម​ត្រី​ឆ្ដោរ​នេះ​តទៅទៀត សមត្ថកិច្ច​យើង​នឹង​នាំ​ខ្លួន​ម្ចាស់​ចិញ្ចឹម​ទាំងនេះ​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ ។



ក្នុង​កិច្ចប្រតិបត្តិការ​នេះ​យើង​បាន​កំទេច​កូន​ត្រី​ឆ្ដោរ​ទាំង​០៤​ស្រះ មានកូន​ត្រី​ចំនួន៣​ម៉ឺន​ក្បាល ក្នុង​នោះ​មាន​ម្ចាស់​ឈ្មោះ សាំង សំអាត ភេទ​ស្រី មាន​ទីតាំង​ចិញ្ចឹម​នៅ​ភូមិ​ភ្នំ​ក្រោម ឈ្មោះ ទ្រី ជី ភេទ​ប្រុស និង​ឈ្មោះ តូ យ៉ាង​ធឹង ភេទ ប្រុស មាន​ទីតាំង​ចិញ្ចឹម​នៅ​ភូមិ អា​រ័​ញ្ញ សង្កាត់​សៀមរាប ក្រុង/ ខេត្តសៀមរាប៕


20-10-2015b2


20-10-2015b




កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​៤​កន្លែង​នៅក្នុង​សង្កាត់​សៀមរាប

Post a Comment

0 Comments

Close Menu