Ad Code

ទំនាស់​នៅ​កន្លែង​លក់ដូរ​ត្រូវ​បាន​គណៈកម្មការ​ក្រុមចម្រុះ​ខេត្ត​ចុះ​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ​

កំពង់ឆ្នាំង ​៖ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែតុលា​ ឆ្នាំ​២០១៥​មានការ​ចូលរួម​ពី​លោក ម៉ម ឈឿ​ម លោក​ឡុ​ច វណ្ណ​រ៉ា ជា​សមាជិក​ក្រុមចម្រុះ​បាន​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​កន្លែង​លក់ដូរ រវាង​អាជីវករ ​និង​អាជីវករ​២​នាក់​បាន​ជោគជ័យ​។​

​ ​

ក្រោយពី​គណៈកម្មការ​ចម្រុះ​ចុះ​វាស់វែង​ និង​អនុវត្ត​តាម​គម្រោង​រៀបចំ​សណ្ដាប់ធ្នាប់​លក់ដូរ​ជុំវិញ​ផ្សារ​លើ​មាន​រយៈពេល​៣​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី​១៧ ខែតុលា ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​មក មាន​អាជីវករ​២​នាក់ ១.​លោក ស្រី ឌឿ​ន លក់​សាច់​ជ្រូក និង​២​លោកយាយ ហឹ​ង សុ​ទ្ធី ​លក់​ស្លា​ម្លូ​បាន​ដណ្ដើម​ទីតាំង​គ្នា​ថា ពួកគាត់​បាន​កាន់កាប់​តាំង​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥​មក​។​ ដោយ​មើលឃើញ​ការ​ទំនាស់​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៥ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​គណៈកម្មការ​ចម្រុះ​បាន​សម្របសម្រួល​ឲ្យ​គូរ​ទំនាស់​ទាំង​២​លក់​នៅ​កន្លែង​តែមួយ​ដោយ​ឲ្យ​ម្នាក់​លក់​នៅ​ខាង​មុខ និង​ម្នាក់ទៀត​លក់​នៅ​ខាងក្រោយ​ទល់​ខ្នង​គ្នា បន្ទាប់​ពី​ការ​សម្របសម្រួល​ពី​ប្រធាន​គណៈ​កម្មការ​ចម្រុះ​ខេត្ត លោកស្រី​ឌឿ​ន និង​លោកយាយ ហឹ​ង​ សុ​ទ្ធី​ បាន​ឯកភាព​គ្នា​ទទួលយក​តាម​ការ​សម្របសម្រួល​របស់​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បន្ត​លក់ដូរ​ទាំងអស់គ្នា​រហូតដល់​ថ្ងៃ​គណៈកម្មការ​ចម្រុះ​ខេត្ត​រៀប​ចំ​ឲ្យ​អាជីវករ​ទាំងអស់​ចាប់​ឆ្នោត​ដោយ​តម្លាភាព ​និង​តាម​លទ្ធិប្រជាធិបតេយ្យ​ជ្រើស​រើស​យក​កន្លែង​លក់ដូរ​នៅពេល​ក្រោយ​។​



​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខេត្ត សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​ដែល​លក់ដូរ​នៅ​សងខាង​ផ្សារ​លើ​ក្រុង​កំពង់ឆ្នាំង សូម​ធ្វើការ​សហការ​ចូលរួម​ជា​មួយ​គណៈកម្មការ​ចម្រុះ​ខេត្ត ដើម្បី​ឲ្យ​បងប្អូន​អាជីវករ​ឆាប់​បាន​កន្លែង​លក់ដូរ​ត្រឹមត្រូវ​ដែល​មាន​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​អនាម័យ​ល្អ។​



លោក​បាន​បញ្ជាក់​ទៀត​ថា​ បើសិន​បងប្អូន​មាន​បញ្ហា​កើតមានឡើង​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​បើ​មាន​ចម្ងល់​ត្រូវ​សួរ​មក​គណៈកម្មការ​ចម្រុះ​ខេត្ត​ចៀសវាង​ការ​បង្ក​ទំនាស់ និង​ការ​រំខាន​ដល់​ការអនុវត្ត​គម្រោង​របស់​គណៈកម្មការ​ខេត្ត ដើម្បី​រៀបចំ​ផ្សារ​ក្នុង​ទីក្រុង​កំពង់ឆ្នាំង​ឲ្យ​មាន​សោភ័ណ​ភាព​ល្អ​ស្របតាម​ផែនការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។ ចំពោះ​ការរៀបចំ​សណ្ដាប់ធ្នាប់​លក់ដូរ​ជុំវិញ​ផ្សារ​លើ​នេះ​គឺ​ឈរ​លើ​តម្លាភាព​ និង​អាច​ឲ្យ​អាជីវករ​ទទួល​យក​បាន​ទាំងអស់គ្នា​៕


20-10-2015d1

​ ​



ទំនាស់​នៅ​កន្លែង​លក់ដូរ​ត្រូវ​បាន​គណៈកម្មការ​ក្រុមចម្រុះ​ខេត្ត​ចុះ​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ​

Post a Comment

0 Comments

Close Menu