Ad Code

ពលរដ្ឋ​១០០​គ្រួសារ​ទទួល​បាន​អំណោយ​ពី​ក្រសួងបរិស្ថាន​

បន្ទាយមានជ័យ ៖ ក្រសួងបរិស្ថាន​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ​២០១៥​នេះ ​នៅ​សាលាស្រុក​មង្គល​បូរី​បាន​នាំ​អំណោយ​ជា​អង្ក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រខ្សត់​ចំនួន​១០០​គ្រួសារ​ នៃ​ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយមានជ័យ។​


លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី​បាន​លើក​ឡើង​ថា​ ដោយ​ពិនិត្យ​ឃើញ​ថា ​នៅ​ស្រុក​មង្គល​បូរី​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រខ្សត់​លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​គ្រប់​ឃុំ​ស្រុក​យក​ប្រជាពលរដ្ឋ​ណា​ដែល​ពិតជា​ក្រខ្សត់​ក្នុង​បាន​១០០​គ្រួសារ​មកពី​ឃុំ​ចំនួន​១៣​ឃុំ​ ដើម្បី​មក​ទទួល​អំណោយ​ជា​អង្ក​ពី​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​តំណាង​ខ្ពង់ខ្ពស់​ឯកឧត្ដម សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន។ អង្ក​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ គឺ​ក្នុង​មួយ​គ្រួសារ​ទួល​បាន​៥០​គីឡូក្រាម​។​


លោក សាប៊ូ​ អូ​ស្សាណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន​ ជូន​ដល់​បងប្អូន​ដែល​លោក​ទាំងពីរ​តែង​នឹកនា​គិតគូរ​ពី​សុខទុក្ខ​ និង​ការ​លំបាក​របស់​បងប្អូន។


លោក​បាន​បន្ត​ទៀត​ថា ​ជំនួសមុខ​ឯកឧត្ដម សាយ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ថ្វីបើ​អំណោយ​ទាំងនេះ​វា​តិចតួច​មែន តែ​វា​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​អុំ ​ពូ​ មីង ​បាន​មួយ​រយៈពេល​ដែរ។ ហើយ​ដើម្បី​ឲ្យ​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ សូម​ឲ្យ​មានការ​ខិតខំ​ធ្វើស្រែ​ចម្ការ ​និង​ប្រកប​របរ​រកស៊ី​ផ្សេង​ៗទាំងអស់គ្នា៕
Pisey-2015-10-25-full-C50Pisey-2015-10-25-full-C55 Pisey-2015-10-25-full-C57 Pisey-2015-10-25-full-C588



ពលរដ្ឋ​១០០​គ្រួសារ​ទទួល​បាន​អំណោយ​ពី​ក្រសួងបរិស្ថាន​

Post a Comment

0 Comments

Close Menu