Ad Code

បុរស​ម្នាក់​ព្យាយាម​ចង​.​ក​ធ្វើ​អត្តឃាត​ជា​ច្រើន​លើក​រហូត​បាន​សម្រេច​ដូច​បំណង

កណ្ដាល ៖ ​​បុរស​ម្នាក់​បាន​ព្យាយាម​ចង.ក​ម្ដង​ហើយ​ម្ដង​ទៀត​​​រហូត​បាន​សម្រេច​ដូច​បំណង​ និង​​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃ​២៥ ខែ​តុលា ឆ្នាំ​២០១៥​នៅ​ចំណុច​ដើម​គគីរ​ ខាងជើង​សាលាឆាន់ ក្នុង​វត្ត​ជ្រុង​ថ្ម ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល។


ជនរងគ្រោះ​មាន​​ឈ្មោះ​យិន ឡូ ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ​មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។


សមត្ថកិច្ច​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ​​កន្លងមក​ជនរងគ្រោះ​ ពុំ​មាន​ជំងឺ​អ្វី​នៅ​ក្នុង​ខ្លួន​ទេ ប៉ុន្តែ​ចាប់ពី​បិណ្ឌ​ទី​១២ ត្រូវ​នឹង​ថ្ងៃ​ទី​​៩ ខែតុលា ឆ្នាំ​២០១៥​មក ជនរងគ្រោះ​មាន​អាការៈ​ប្លែក​ចេះតែ​ខ្លាច​គេ​មិន​ហ៊ាន​ចុះ​ពី​លើ​ផ្ទះ​ឡើយ។ ក្រោយមក​នៅ​ក្នុង​ខែ​តុលា​ដដែល​នោះ ជនរងគ្រោះ ធ្លាប់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​​​នៅ​លើផ្ទះ​របស់​ខ្លួន​ម្ដង​រួច​មក​ហើយ តែ​មិន​ស្លាប់​ដោយសារ​ដាច់​ខ្សែ។ បន្ទាប់​មក​ទៀត​មានបំណង​ចង​.​ក​សម្លាប់​ខ្លួន​ម្ដងទៀត តែ​នឹកឃើញ​ម្ដាយ​ក៏​បញ្ឈប់​វិញ​។ លុះដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥ ឈ្មោះ សួ នាង​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​(​ត្រូវជា​ពូ​ជនរងគ្រោះ​)​បាន​នាំ​ជនរងគ្រោះ​មក​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ព្យាបាល​ជំងឺ​ឲ្យ​នៅ​វត្ត​ជ្រុង​ថ្ម​ ដោយ​សម្រាក ព្យាបាល​នៅ​ទីនោះ​រយៈពេល​៤យប់​។ នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ សួ នាង និង​ជនរងគ្រោះ ដេក​ជិត​គ្នា​រហូតដល់​ម៉ោង​​៤​និង​៣០​នាទី​ឈ្មោះ សួ នាង​បាន​ក្រោក​ពី​ដេក​រកមើល​ជនរងគ្រោះ​អត់​ឃើញ ក៏​ដើរ​រក​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ដើម​គគីរ​ស្លាប់​បាត់​ទៅ​ហើយ។ ពេលនោះ​ក៏បាន​ស្រែកហៅ​ព្រះសង្ឃ​ឲ្យ​ជួយ​កាត់​ខ្សែ​ដាក់​សព​ជនរងគ្រោះ​ចុះមក​ក្រោម សែង​ដាក់​ចូលទៅក្នុង​សាលាឆាន់ រួច​រាយការណ៍​មក​ប៉ុស្តិ៍​ព្រែក​ដំបង។ នៅវេលា​ម៉ោង​៥​និង​៤០​នាទី​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​សព​ឃើញថា ១.​មាន​ស្នាម​ជាំខ្មៅ​ប៉ុន​ចង្អុលដៃ​នៅលើ​រង្វង់​ក រាង​ជា​អក្សរ អ៊ុយ​។ ២.​នៅ​ចុង​ប្រដាប់​ភេទ​មាន​វត្ថុ​រាវ ស​ខាប់ៗ​ជាប់​នៅ​ចុង​ប្រដាប់ភេទ​។ ក្រៅពី​ស្លាកស្នាម និង​វត្ថុតាង​ខាងលើ​ពុំបាន​ពិនិត្យឃើញ​មាន​ស្លាកស្នាម​អ្វី​ទៀតឡើយ។


ករណី​នេះ​សមត្ថកិច្ច​បានការ​សន្និដ្ឋាន ​ដោយ​យោង​តាម​ការស្រាវជ្រាវ និង​ការពិនិត្យ​ស្លាកស្នាម​ ថា ឈ្មោះ​យិន ឡូ ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​ប្រាកដ​មែន​។ សព​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ (​ម្ដាយ​) ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕


M25-10-15-b2


M25-10-15-b1



បុរស​ម្នាក់​ព្យាយាម​ចង​.​ក​ធ្វើ​អត្តឃាត​ជា​ច្រើន​លើក​រហូត​បាន​សម្រេច​ដូច​បំណង

Post a Comment

0 Comments

Close Menu