Ad Code

ខឹង​ប្រពន្ធ​ជេរ​ប្រមាណ​ទាញ​កាំបិត​ចុង​ស្រួច​គប់​ត្រូវ​កំប៉េះគូទ​របួសធ្ងន់

កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​បាន​ជេរ​ម្រាយ​ធ្វើ​រូប​គេ​ខឹង ​ក៏​ទាញ​កាំបិត​ចុង​ស្រួច​គប់​ទៅ​លើ​ប្រពន្ធ​បណ្ដាល​ឲ្យ​ត្រូវ​ចំ​កំប៉េះគូទ​រង​របួស​ធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤​ ខែ​តុលា ឆ្នាំ​២០១៥​ ​​វេលា​ម៉ោង​១៥​និង​៣០​​នាទី ​រសៀល​ ស្ថិត​ក្នុង​ភូមិ​អង្គ ​ឃុំ​រុងរឿង​ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់ស្ពឺ។ អំពើ​ហិង្សា​​ក្នុង​គ្រួសារ​​នេះ​បង្ក​ឡើង​​ដោយ​បុរស​ជា​ប្តី​ឈ្មោះ​យ៉ា​ត យឿ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ មាន​ស្រុកកំណើត​ភូមិ​គោក​សណ្ដែក​ ឃុំ​ក្រាំងចេក ឧដុង្គ ខេត្ត​កំពង់ស្ពឺ។


សមត្ថកិច្ច​បាន​និយាយ​ថា មុន​​ពេល​កើតហេតុ​ពួកគេ​២​នាក់​ប្តី​ប្រពន្ធ ​បាន​ឈ្លោះ​ប្រកែក​គ្នា ហើយ​ប្រពន្ធ​បាន​ជេរ​​ម្រាយ​ ធ្វើឲ្យ​បុរស​ជា​ប្តី​​​ខឹង ក៏​ទាញ​កាំបិត​ចុង​ស្រួច គប់​ទៅលើ​ប្រពន្ធ​ឈ្មោះ ឃុន រី​ន អាយុ​៣៦​ឆ្នាំ​ ចំ​កំប៉េះគូទ​ខាងឆ្វេង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​កំពង់ស្ពឺ។



បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន៕



ខឹង​ប្រពន្ធ​ជេរ​ប្រមាណ​ទាញ​កាំបិត​ចុង​ស្រួច​គប់​ត្រូវ​កំប៉េះគូទ​របួសធ្ងន់

Post a Comment

0 Comments

Close Menu