Ad Code

កសិករ​ស្រុក​ជល​គិរី លែង​ព្រួយបារម្ភ​ពី​ការ​អត់​ទឹក​ប្រើប្រាស់ និង​ធ្វើស្រែ​ប្រាំង

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​នៅ​តំបន់​ដីក្រហម ស្ថិត​ក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​បាន​សម្តែង​នូវ​ការ​សាទរ និង​លែង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​អត់​ទឹក​ប្រើប្រាស់ និង​សម្រាប់​ធ្វើ​ស្រែប្រាំង​ទៀតហើយ បន្ទាប់​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង ចុះជួយ​អន្តរាគមន៍​បូម​យក​ទឹក​ពី​ទន្លេ​មក​បញ្ចូល​អាង​ទាំង​១៤​ជូន​ពួកគាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥​នេះ។


លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ឃុំ​កោះ​ថ្កូវ គឺជា​ឃុំ​មួយ​ដែល​មាន​ផ្ទៃដី​ស្រែប្រាំង​ធំជាងគេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ហើយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រមាណ​៩៨​ភាគរយ ជា​អ្នក​ប្រកបមុខរបរ​ធ្វើស្រែ​ប្រាំង។ ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​នៅ​តំបន់​នេះ ​គឺ​ពឹងផ្អែក​ទៅលើ​អាងទឹក​ដែល​មាន​សរុប​ចំនួន​១៤។ ដោយសារ​ទឹកទន្លេ​ឆ្នាំនេះ​តូច​បាន​ធ្វើ​ឲ្យ​បណ្តា​អាងទឹក​ទាំងនេះ​ពុំមាន​ទឹក​ហូរ​ចូល​ដូច​រាល់​ឆ្នាំ​ទេ។


លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ការងារ​បូមទឹក​បញ្ចូល​អាង​ទាំង​១៤​ខាងលើ គឺ​យើង​ប្រើប្រាស់​ម៉ាស៊ីន​បូមទឹក​ខ្នាត​ធំ ប្រភេទ​៦៥​សេស ចំនួន​១១​គ្រឿង ដើម្បី​បូម​យក​ទឹក​ពី​ទន្លេ​មក​បញ្ចូល​ក្នុង​អាងទឹក​ចំនួន​១២ ឯ​អាងទឹក​ចំនួន​០២​ផ្សេងទៀត ប្រើប្រាស់​ម៉ាស៊ីន​តូចៗ​របស់​ប្រជាកសិករ​សរុប​ចំនួន​៥២​គ្រឿង ដោយ​យើង​ផ្តល់​ប្រេង​ជូន​ពួកគាត់៕
Pisey-2015-10-25-full-a90Pisey-2015-10-25-full-a91 Pisey-2015-10-25-full-a94 Pisey-2015-10-25-full-a96 Pisey-2015-10-25-full-a97 Pisey-2015-10-25-full-a99



កសិករ​ស្រុក​ជល​គិរី លែង​ព្រួយបារម្ភ​ពី​ការ​អត់​ទឹក​ប្រើប្រាស់ និង​ធ្វើស្រែ​ប្រាំង

Post a Comment

0 Comments

Close Menu