Ad Code

ចាប់ផ្តើម​យក​សំរាម​មក​ចាក់​នៅមុខ​ខ្លោងទ្វារ​ចេញចូល​ក្នុង​ផ្សារ​សិរីសោភ័ណ​ចង់​គ​ដូច​ភ្នំ​បណ្តាល​ឲ្យ​ខូច​បរិស្ថាន​យ៉ាង​ខ្លាំង

បន្ទាយមានជ័យ ៖ ផ្សារ​សិរីសោភ័ណ​គឺជា​ផ្សារ​មួយ​ធំ​ជាង​គេ​ក្នុង​ខេត្តបន្ទាយមានជ័យ​ហើយ​ផ្សារ​នេះ​សង់​នៅ​ចំណុ​ច​ចំ​បេះដូង​របស់​ខេត្ត​តែម្តង​ផ្សារ​នេះ​សង់​ឡើង​មាន​រយៈពេល​អស់​ជិត​៣០​ឆ្នាំកន្លង​មក​ហើយ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​នេះ​មិន​ចេះ​ដាច់​ហើយ​ផ្សារ​នេះ​កន្លងមក​មាន​អាជីវករ​នាំគ្នា​ដាក់​ទំនិញ​លក់​ជុំវិញ​ផ្សារ​ចង្អៀត​គ្មាន​ផ្លូវ​ចេញ​ចូល​ហើយ​មាន​ទាំង​សំរាម​ចាក់ចោល​នៅ​ខាងកើត​ផ្សារ​ឲ្យ​ឡើង​គរ​ដូច​ភ្នំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​ទើប​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយ​មានជ័យ​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ក្នុង​ជុំវិញ​ផ្សារ​ឲ្យ​មាន​របៀបរៀបរយ​រហូត​មកដល់​សព្វថ្ងៃ​នេះ​។


ស្រាប់តែ​ពេល​ថ្មីៗ​នេះ​មាន​គេ​យក​សំរាម​មក​ចាក់​ចោល​នៅមុខ​ខ្លោងទ្វារ​ចេញចូល​មុខ​ផ្សា​រសី​រី​សោភ័ណ​ឲ្យ​ឡើង​ចង់​គរ​ដូច​ភ្នំ​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​យ៉ាង​ខ្លាំង​ហើយ​មានការ​រិះគន់​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ខ្លាំង​ទៀត​ផង​។ ប្រជាពលរដ្ឋ​ចេញចូល​ក្នុង​ផ្សារ​នេះ​បាន​នាំ​គ្នា​ធ្វើការ​រិះគន់​យ៉ាង​ចាស់​ដៃដល់​អ្នក​ក្តោប​ក្តាប់​ផ្សារ​នោះ​ថា​អស់លោក​គ្មាន​ខួរក្បាល​គិត​រឺ​យ៉ាងណា​បានជា​បណ្តែតបណ្តោយ​ឲ្យ​កូនចៅ​ដឹក​សំរាម​យក​មក​ចាក់ចោល​នៅមុខ​ខ្លោងទ្វារ​ចេញចូល​ទៅ​ក្នុង​ផ្សារ​សិរីសោភ័ណ​នេះ​ទៅវិញ​អស់​មិនបាន​ដឹង​ថា សំរាម​វា​មាន​ក្លិនស្អុយ​ខ្លាំង​វា​អាច​ជះ​ក្លិន​ដល់​អ្នក​​ធ្វើ​ដំណើរ​ដែល​ចេញចូល​ក្នុង​ផ្សារ​ធ្វើ​ឲ្យ​ខូច​ដល់​សុខភាព​គាត់​យ៉ាង​ខ្លាំង​ដែរ ឬ ទេ​។ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​ដល់​អ្នក​ក្តោប​ក្តាប់​ផ្សារ​នោះ​បន្ត​ទៀត​ថា បើ​អស់លោក​ឲ្យ​កូនចៅ​យក​សំរាម​មក​ចាក់​ចោល​ពេញ​តែ​ផ្លូវ​ដើរ​នោះ​តើ​ឲ្យ​អ្នកដំណើរ​ដើរ​តាមផ្លូវ​ណា​ហើយ​ក្នុង​មួយថ្ងៃ​គេ​ដឹក​សំរាម​យក​មក​ចាក់ចោល​នៅ​ផ្លូវ​ចូល​ផ្សារ​នេះ​តែ​១០​រទេះ​ក្នុង​មួយ​ខែ​បើ​មិនបាន​កើប​យក​ទៅ​ចាក់ចោល​នោះ​ទេ​ប្រាកដ​ជា​គរ​ដូច​ភ្នំ​ជាមិនខាន​ឡើយ​ហើយ​ផ្លូវ​ចេញ​ចូល​ទៅ​ក្នុង​ផ្សារ​នេះ​ត្រូវ​បិទ​ហើយ​ត្រូវ​យក​កន្លែង​នេះ​សំរាប់​ផ្ទុក​សំរាម​ជំនួស​ផ្លូវ​ចេញ​ចូល​វិញ​ជាមិនខាន​ឡើយ​។


ប្រជាពលរដ្ឋ​បាន​និយាយ​ម្តង​ទៀត​ថា គំនរ​សំរាម​នេះ​គេ​ឃើញ​៥​ថ្ងៃ​ហើយ​អត់​ឃើញ​គេ​កើប​ចេញ​សោះ​ប្រហែល​ប្រធាន​ផ្សារ​ទុក​សំ​បង្អួត​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទិញ​ទំនិញ​ហិត​និង​មើល​លេង​។ ពាក់​ព័ន្ធ​នឹង​គេ​យក​សំរាម​មក​ចោល​នៅមុខ​ខ្លោងទ្វារ​ចូលក្នុង​ផ្សារ​សិរីសោភ័ណ​ចង់​ពេញ​ផ្លូវ​ដើរ​នោះ​អ្នក​យក​ព័ត៌មាន​បាន​ធ្វើការ​ទំនាក់ទំនង​សុំ​បំភ្លឺ​ពី​លោក​ប្រធាន​ផ្សារ​នេះ​ដែរ​តែ​ទាក់ទង​មិនបាន​ព្រោះ​ទូរ​ស័​ព្ទ​លោក​ប្រធាន​ផ្សារ​ជាប់រវល់​រហូត​៕


T-10-02-15-g-full T-10-02-15-gg-full



ចាប់ផ្តើម​យក​សំរាម​មក​ចាក់​នៅមុខ​ខ្លោងទ្វារ​ចេញចូល​ក្នុង​ផ្សារ​សិរីសោភ័ណ​ចង់​គ​ដូច​ភ្នំ​បណ្តាល​ឲ្យ​ខូច​បរិស្ថាន​យ៉ាង​ខ្លាំង

Post a Comment

0 Comments

Close Menu