Ad Code

លោក Sir Alex Ferguson នឹង​ជួបជុំ​ជាមួយ David Bekham​នៅក្នុង​ទឹកដី Old Trafford

លោក Sir Alex Ferguson គ្រោង​នឹង​វិលត្រឡប់​មកកាន់​ទឹកដី Old Trafford​វិញ​នៅ​ខែវិច្ឆិកា​ក្រោយនេះ ដើម្បី​ធ្វើជា​អ្នកចាត់ការ​របស់​លោក David Beckham​ហើយ​និង​ធ្វើជា​ម្ចាស់​តារាបាល់ទាត់​ជាច្រើន​ទៀត នៅក្នុង​ការប្រកួត​សប្បុរសធម៌។


គួរ​ឲ្យ​ដឹង​ថា អស់​រយៈពេល​ជាង​១១​ឆ្នាំ ដែល Beckham​ក្លាយជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​បិសាច​ក្រហម Man Utd​របស់​លោក Sir Alex Ferguson ប៉ុន្តែ​អ្នក​ទាំងពីរ​បាន​ចែកផ្លូវ​គ្នា​ដើរ​វិញ​ដោយសារតែ​ជម្លោះ​មួយ​នៅក្នុង​ឆ្នាំ​២០០៣​ក្រោយ​ពេល​ដែល អតីត​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តលែ​ន​ម្នាក់​នេះ បាន​ទាត់​ត្រូវ​ដោយ​ចៃដន្យ​ភ្នែក​ខាងឆ្វេង​របស់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់​នេះ។


ក្រោយមក លោក Sir Alex Ferguson បាន​លក់ Beckham​ទៅ​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid​រយៈពេល​៤​ខែ​ប៉ុណ្ណោះ ក្រោយ​ឧប្បត្តិ​ហេតុ​ដែល​បាន​កើតឡើង​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ខាងលើ​នេះ ហើយ​ថែមទាំង​បាន​ធ្វើ​ការ​រិះគន់​ដល់​លោក Beckham​នៅក្នុង​សៀវភៅ​ជីវប្រវត្តិ​រូប​សង្ខេប​របស់​គាត់​ថែម​ទៀត​ផង ប៉ុន្តែ​ពេលនេះ ពួកគេ​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​វិញ​ហើយ។


លោក Beckham​បាន​ទាក់ទង​ទៅ​លោក Ferguson​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​លោក​ចង់​ចូលរួម​ការប្រកួត​សប្បុរសធម៌​ជាមួយនឹង​គ្រូ​បង្វឹក​វ័យ​៧៣​ឆ្នាំ​ម្នាក់​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​អង្គការ​កុមារ​ពិភពលោក UNICEF ហើយ​អតីត​អ្នកចាត់ការ​របស់​ក្លិប Man  Utd​ម្នាក់​នេះ ក៏​ព្រម​ទទួលយក​សំណើ​មួយ​នេះ​តែម្តង។


សូម​បញ្ជាក់​ថា លោក Ferguson​នឹង​ដឹកនាំ​ក្រុម Great Britain and Ireland XI ដែល​នឹង​ត្រូវ​ធ្វើជា​ប្រធាន​ក្រុម​ដោយ Beckham​នៅ​ថ្ងៃទី​១៤ វិច្ឆិកា​ខាងមុខនេះ នៅក្នុង​ទឹកដី Old Trafford ពេល​ដែល​ពួកគេ​ជួប​ជាមួយ​ក្រុម Rest of the World XI ដែល​ធ្វើ​ប្រធាន​ក្រុម​ដោយ​អតីត​តារាបាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្លិប Real Madrid​គឺ​លោក Zinedine Zidane៕


T-10-02-15-l-fullT-10-02-15-ll-full



លោក Sir Alex Ferguson នឹង​ជួបជុំ​ជាមួយ David Bekham​នៅក្នុង​ទឹកដី Old Trafford

Post a Comment

0 Comments

Close Menu