កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា បានបញ្ចេញកំហឹងរបស់លោកដោយធ្វើការអំពាវនាវឲ្យរឹតបន្តឹងច្បាស់គ្រប់គ្រងអាវុធ បន្ទាប់ពីមានករណីឃាតកម្មសម្លាប់រង្គាលមួយកើតឡើងនៅក្នុងទីក្រុងអូរ៉េហ្គុន ហើយលោកបានជះកំហឹងនេះផងដែរមកលើសមាគមនអាវុធជាតិ សម្រាប់ការរារាំងនូវកំណែទម្រង់ច្បាប់ថ្មី។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅឯសេតវិមាន ជាមួយនឹងពាក្យសំដីខ្លាំងៗ លោកអូបាម៉ា បាននិយាយថា វាមិនគ្រប់គ្រាន់ទេសម្រាប់ការធ្វើអធិដ្ឋាន ក្រោយការបាញ់បោះធំៗនៅតែបន្តកើតឡើងដូចខ្ចងក្តក់ ពេញផ្ទៃប្រទេសបែបនេះ។
លោកអូបាម៉ាបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយហេតុការណ៍បាញ់ប្រហារចុងក្រោយនៅមហាវិទ្យាល័យសហគមន៍ បានសម្លាប់មនុស្ស១៣នាក់ និង២០នាក់ផ្សេងទៀត រងរបួសថា ជាការពិតណាស់ថា វាបានក្លាយជារឿងទម្លាប់រួចទៅហើយៗការឆ្លើយតបរបស់លោកនៅពេលនេះ គឺត្រូវតែបញ្ចប់ទម្លាប់ដ៏អាក្រក់បំផុតមួយនេះ។
លោកអូបាម៉ា ក៏បានធ្វើការអំពាវនាវផងដែរ ដល់ម្ចាស់អាវុធទាំងអស់ដែលប្រើប្រាស់ សម្រាប់ការការបរបាញ់ កីឡា និងការពារផ្ទះសម្បែង គួរតែសួរខ្លួនឯងថាតើទម្លាប់នៃការលេងកាំភ្លើងបែបនេះ វាគឺជារឿងត្រឹមត្រូវតាមឧត្តមគតិដែលពួកគេចង់បានដែរឬទេ៕
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និយាយថា ច្បាប់គ្រប់គ្រងអាវុធត្រូវតែផ្លាស់ប្តូរជាកំហិត
0 Comments