ប្រទេសឥណ្ឌាបានសន្យាថា នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការបញ្ចេញអាំងតង់ស៊ីតេនៃ GDP របស់ខ្លួនពី៣៣ទៅ៣៥ភាគរយនៅឆ្នាំ២០៣០ដោយគិតចាប់ពីកម្រិតក្នុងឆ្នាំ២០០៥។ នេះគឺជាការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍គោលនយោបាយ ប្រែប្រួលអាកាសធាតុមួយដែលត្រូវបានចេញផ្សាយនៅមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងប៉ារីសនៅខែធ្នូ។
ឥណ្ឌាដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទីបីរបស់ពិភពលោកក៏បាននិយាយផងដែរថា ខ្លួននឹងកំណត់គោលដៅ៤០ភាគរយដំឡើងសមត្ថភាពថាមពលពីប្រភពដែលមិនមែនជាផូស៊ីលឥន្ធនៈនៅឆ្នាំ ២០៣០។
ទោះបីជាយ៉ាងណាក៏ដោយទីក្រុងញូវដែលីបានច្រានចោលការសន្យាយ៉ាងដាច់ខាតចំពោះការកាត់បន្ថយការបញ្ចេញកាបូនដោយផ្ទុយពីសហរដ្ឋអាមេរិក, ចិន និងប្រទេសធំដទៃទៀតដែលបានប្រកាសពីការសាយភាយខ្ពស់បំផុត។
សេចក្ដីថ្លែងការណ៍បានលើកឡើងថា ការប៉ាន់ស្មានជាបឋមបានបង្ហាញថាប្រទេសឥណ្ឌានឹងត្រូវចំណាយថវិកាប្រមាណ២០៦ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ ២០៣០សម្រាប់ការអនុវត្តសកម្មភាពនៅក្នុងវិស័យកសិកម្ម, ព្រៃឈើ, ហេដ្ឋារចនាសម្ព័ន្ធជលផលធនធានទឹក និងប្រព័ន្ធអេកូឡូស៊ី។
សេចក្ដីថ្លែងការណ៍បានបន្ថែមទៀតថា ការប៉ាន់ស្មានជាបឋមមួយបានបង្ហាញថា យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ២.៥ ពាន់ពាន់លានដុល្លារនឹងត្រូវការដើម្បីបំពេញសកម្មភាពផ្លាស់ប្ដូរអាកាសធាតុរបស់ប្រទេសឥណ្ឌាចន្លោះពីពេលឥឡូវនេះដល់ឆ្នាំ២០៣០។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារ៉េនដ្រា ម៉ូឌីបានជួបជាមួយប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាព្រមទាំងមេដឹកនាំប្រទេសបារាំង និងអង់គ្លេសកាលពីខែមុនហើយបានអំពាវនាវឲ្យមានរបៀបវារៈផ្លាស់ប្ដូរអាកាសធាតុមួយដែលអាចជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនិងការទទួលបានហិរញ្ញវត្ថុនិងបច្ចេកវិទ្យា៕
Reuters
ឥណ្ឌាបង្ហាញគោលដៅអាកាសធាតុ ដើម្បីកាត់បន្ថយអាំងតង់ស៊ីតេថាមពល
0 Comments