Ad Code

កីឡាករ​Wayne Rooney​មិន​ទទួល​បាន​ការធានា​ចំពោះ​តំណែង​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

អ្នក​ចាត់​ការ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក​Roy Hodgson​បាន​ធ្វើ​ការ​ក្រើន​រំឭក​ថា កីឡាករ Wayne Rooney​មិន​ប្រាកដ​ថា អាច​រក្សា​បាន​ឡើយ​តំណែង​លេង​​នៅ​ក្នុង​ក្រុម​របស់​គាត់​នោះ​ទេ។


គួរ​ឲ្យ​ដឹងថា កាលពី​ខែកញ្ញា​កន្លងទៅ កីឡាករ Wayne Rooney​បាន​ក្លាយជា​កំពូល​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ប៉ុន្តែ​ការ​លេង​របស់​គាត់​នៅក្នុង​ក្រុម Man Utd​ធ្លាក់​កូដ​ជា​ខ្លាំង ពោល​គឺ​គាត់​ទើបតែ​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​ នៅ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស​Premier League គិត​មក​ទល់នឹង​ពេលនេះ។


នៅ​ពេល​សួរ​ថា​តើ​ លោក​នឹង​ដក​តំណែង​ប្រធាន​ក្រុម​ពី​កីឡាករ Rooney​ឬ លោក Hodgson​បាន​ឆ្លើយតប​ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ថា នៅពេលនេះ​ថ្ងៃ​មិន​ទាន់​បាន​មកដល់​នោះ​ទេ ប៉ុន្តែ​កីឡាករ Rooney​ពិតជា​អាច​ត្រូវ​​ដក​តំណែង​ចេញ​ពិតមែន ក្នុង​ករណី​ដែល​គាត់​នៅតែ​បន្ត​លេង​អន់​ដូច​សព្វ​ថ្ងៃ​នេះ។


លោក​បាន​បន្ត​ទៀត​ថា យើង​អាច​និយាយ​ថា ខ្សែប្រយុទ្ធ​ម្នាក់​នេះ​នៅ​មាន​សំណាង​ដោយសារតែ​គាត់​អាច​រក្សា​ទម្រង់​លេង​របស់​គាត់​បាន​នៅ​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ថា លោក​មិន​អាច​ព្យាករ​​ដឹង​មុន​ឡើយ​នៅពេល​អនាគត ដែល​វា​មានន័យថា តំណែង​លេង​របស់​កីឡាករ​ម្នាក់​នេះ​ អាច​នឹង​បាត់បង់​គ្រប់​ពេល។


លោក Hodgson​បាន​បញ្ជាក់​ទៀត​ថា លោក​មាន​បទពិសោធន៍​ក្នុង​បាល់ទាត់​យូរលង់​មក ហើយៗ​កីឡាករ Rooney​ក៏​ដូចគ្នា​ដែរ ដូច្នេះហើយ​យើង​ទាំងពីរ បានដឹង​ច្បាស់​ពី​ស្ថានភាព​បែបនេះ តែ​រឿង​មួយគត់​ដែល​លោក​សូម​ក្រើន​រំឭក គឺ​តំណែង​កីឡាករ​គ្រប់គ្នា មិនអាច​រក្សាបាន​នោះទេ ពោលគឺ​អាស្រ័យ​សមត្ថភាព​លេង​របស់​ពួកគេ​ម្យ៉ាង​គត់៕




កីឡាករ​Wayne Rooney​មិន​ទទួល​បាន​ការធានា​ចំពោះ​តំណែង​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

Post a Comment

0 Comments

Close Menu