Ad Code

កម្ពុជា​លែង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ខ្វះ​ធនធានមនុស្ស​សម្រាប់​ធ្វើ​កា​រលើ​សេវាកម្ម​ទេសចរណ៍

ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​វាយតម្លៃ​បង្គោ​ជាតិ ផ្នែក​ការិយាល័យ​ជួរមុខ នៃ​សេវាកម្ម​សណ្ឋាគារ  កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា កម្ពុ​ជា​មាន​អ្នកជំនាញ​ទេសចរ​គ្រប់គ្រាន់ ទាំង​បរិមាណ និង​គុណភាព ដើម្បី​ចូលរួម​ប្រកួតប្រជែង​លើ​ទីផ្សារ​ការងារ ខណៈ​ពេល​ដែល​កម្ពុជា​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​ខាងមុខ។


លោក ប៉ាក់ សុខុម មានប្រសាសន៍​បន្តថា កម្ពុជា​មិន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ខ្វះ​ធនធានមនុស្ស​សម្រាប់​ធ្វើ​កា​រលើ​សេវាកម្ម​ទេសចរណ៍​នោះ​ទេ បើ​ទោះ​បី​ជា​សមាហរណកម្ម​អាស៊ាន​នឹង​ចូល​មក​ដល់​នៅ​ចុងឆ្នាំ​២០១៥​នេះ​ក្ដី​។ លោក​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ  វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​សម្រាប់​ប្រជាជន​កម្ពុជា​បាន​ប្រមាណ​៦២​ម៉ឺន​នាក់ និង​ការងារ​មិន​ផ្ទាល់​បាន​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​។ ជា​មួយ​គ្នា​នេះ ក្រសួងទេសចរណ៍ ក៏បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ និង​អ្នក​វាយ​តម្លៃ​ថ្នាក់​ជាតិ​បាន​ចំនួន​៤៣៥​នាក់ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ និង​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ក្នុង​សណ្ឋាគារ​របស់​ខ្លួន ស្របតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍។


លោក ទ្រី ឈី​វ ប្រធាន​លេខាធិការដ្ឋាន​អ្នកជំនាញ​ទេសចរ នៃ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា  ឆ្លងតាម​ការ​បណ្តុះបណ្តាល​នៅ​របស់​ក្រសួងទេសចរណ៍  គ្រឹះស្ថានសិក្សា​សាធារណៈ​របស់​រដ្ឋ និង​ឯកជន លើ​ជំនាញ​ទេសចរ​ជាច្រើន​ឆ្នាំ​កន្លង​មក ធ្វើ​ឲ្យ​ធនធានមនុស្ស​វិស័យ​នេះ មានការ​កើនឡើង​ទាំង​បរិមាណ និង​គុណភាព។


សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ បាន​បង្ហាញថា  ក្នុង​បំណាច់​ឆ្នាំ​២០១៥​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៤​លាន​៨​សែន​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ រំពឹង​ថា នឹង​ទទួល​បាន​ប្រមាណ​៧​លាន​៥​សែន​នាក់ ដោយ​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ​៥០០០​លាន​ដុល្លារ​អាម៉េរិក នឹង​បង្កើត​នូវ​ឱកាស​ការងារ​ជូន​ប្រជាជន​បាន​ប្រមាណ​១​លាន​នាក់៕


T-10-06-15-aa-fullT-10-06-15-a-full



កម្ពុជា​លែង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ខ្វះ​ធនធានមនុស្ស​សម្រាប់​ធ្វើ​កា​រលើ​សេវាកម្ម​ទេសចរណ៍

Post a Comment

0 Comments

Close Menu