Ad Code

IMF​ព្រមាន​អំពី​ការ​​បរាជ័យ​ទីផ្សារ​ហិរញ្ញវត្ថុ​​ ដោយសារ​អត្រា​​ការប្រាក់​ធ្លាក់​ទាប

អង្គការ​​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ បាន​និយាយ​ថា ទីផ្សារ​ហិរញ្ញវត្ថុ​​ប្រឈម​នឹង​​គ្រោះថ្នាក់​ខ្ពស់​​នៃ​សម្ពាធ​ liquidity នៅក្នុង​​ការ​លក់ដោយ​សារ​ឥទ្ធិពល​នៃអត្រា​កា​រប្រាក់​​ទាបរយៈពេល​​យូរ។ នៅក្នុង​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​ស្ដីអំពី​ស្ថិរ​ភាព​ហិរញ្ញវត្ថុពិភពលោកនោះ IMF បាន​និយាយ​ថា ទីផ្សារ​ជួញដូរ​ភាគហ៊ុន​សាមញ្ញ​​សញ្ញា​ប័ណ្ណរូបិយ​ប័ណ្ណ និង​ឧបករណ៍​​ផ្សេងៗ​ទៀត​​ជា​ទូទៅ​ហាក់ដូចជា​ liquid នៅពេលនេះ។


ប៉ុន្ដែ liquidity នេះ​ ដែលជាសមត្ថភាព​​របស់​ឈ្មួញ​ក្នុងការទិញ​​ ឬលក់ទ្រព្យ​ក្នុង​​ទំហំ​ដ៏​ធំមួយ​​យ៉ាងងាយ​ស្រួល​នោះអាច​ហួតហែង​​យ៉ាងឆាប់រហ័ស​​នៅក្នុង​បរិស្ថាន​បច្ចុប្បន្ន​ និង​បណ្ដាល​ឲ្យ​​មាន​ការ​ឆេវឆាវ​បន្ថែមទៀត​ និង​ធ្វើ​ឲ្យ​អន្ដរាយ​ដល់ស្ថិរភាព​ហិរញ្ញវត្ថុ។ អ្នក​សេដ្ឋ​កិច្ច​​របស់ IMF លោក Gaston Gelos ជា​អ្នក​និពន្ធ​​ម្នាក់នៃ​របាយការណ៍​ថ្មីបាន​និយាយថា ធនាគារ​​កណ្ដាល និង​អ្នកត្រួតត្រា​ហិរញ្ញវត្ថុ​​ត្រូវ​ការរៀបចំ​​សម្រាប់​ព្រឹត្ដិការណ៍​នៃការបរាជ័យ​​របស់ liquidity។


របាយការណ៍​បាននិយាយថា កម្រិតនៃ​ liquidity នៅ​ក្នុងផ្សារ​ហិរញ្ញវត្ថុ​…មិនបានបង្ហាញ​​នូវការ​​ថយចុះ​គួរ​ឲ្យកត់សម្គាល់​នៅក្នុង​​ថ្នាក់​ទ្រព្យ​សម្បត្ដិ​​ភាគច្រើន​នោះទេ យ៉ាង​ណា​ក៏ដោយ ក៏​អត្រាការ​ប្រាក់ទាប​អាចបិទបាំង​នូវការ​ហូរ​ច្រោះ​​នៃ​ការវិល​ត្រឡប់​មក​រកសភាព​ដើមវិញ​ដ៏មាន​សារៈសំខាន់​របស់ខ្លួន​នេះដែរ។ របាយការណ៍​​បានបន្ដថា អត្រាការ​ប្រាក់ទាប​នៅក្នុង​ដៃរបស់​​ធនាគារ​កណ្ដាល​ឈានមុខ​ទាំងឡាយ​របស់​ពិភព​លោក​នៅអាមេរិក អឺរ៉ុប និង​ប្រទេសជប៉ុន បានលើកទឹកចិត្ដ​ឲ្យ​មានគ្រោះថ្នាក់​បន្ថែមទៀត។


នៅក្នុងពេល​ជាមួយគ្នានេះ កម្មវិធី​លើកទឹក​ចិត្ដ​ធ្វើ​ឲ្យធូរ​ស្បើយ​បរិមាណ​របស់ធនាគារ​កណ្ដាល​នោះ បានទល់ទ្រ​ liquidity ជា​ពិសេស​​នៅ​ក្នុង​ផ្សារ​សញ្ញាប័ណ្ណ។ ប៉ុន្ដែការ​ផ្លាស់ប្ដូរ​ផ្សេង​ទៀត​នៅក្នុង​រចនាស​ម្ព័ន្ធ​ផ្សារបាន​ធ្វើ​ឲ្យ​ឡើង​ខ្ពស់​នូវ​​គ្រោះថ្នាក់​គឺ មូលដ្ឋានរបស់​អ្នកវិនិយោគ​ទុន​បាន​ក្លាយទៅ​​ជាមាន​ភាពផ្សេងៗ​គ្នាតិចតួច។ ភាពញឹកញាប់​​ខ្ពស់ និង​ការ​ជួញដូរ​ផ្អែក​លើ​កុំ​ព្យូទ័រ​បានក្លាយទៅ​ជា​មាន​ថាមពល​មាំមួន មាន​ការ​កើនឡើង​នៅក្នុង​បញ្ហា​សញ្ញាប័ណ្ណ​តូចៗ​​ និង​ធនាគារ​ជាច្រើន​បានដកខ្លួន​​ថយពីការ​ជួញដូរ​យ៉ាងសកម្ម​នៅ​ក្នុងផ្សារ​​ហិរញ្ញវត្ថុ​មួយ​ផ្នែកគឺ​ដោយសារ​ការ​ធ្វើ​និយតកម្ម​នៅក្រោយ​វិបត្ដិ​ហិរញ្ញវត្ថុ។


ដោយសារដូច្នេះ​ IMF បាននិយាយថា នៅ​ពេល​អត្រាការ​ប្រាក់​ឡើងនោះ ផ្សារ liquidity នឹង​ទំនង​ជា​ធ្លាក់ចុះ​ និងអាច​ធ្វើ​ដូច្នេះ​ទៅដល់​កម្រិត​ធ្វើ​ឲ្យ​ខ្លាច។ របាយការណ៍​បានបន្ដ​​ទៀត​ថា នៅក្នុង​លក្ខណៈ​ធ្ងន់​ ការ​ធ្លាក់ចុះ​ខ្លាំងនៅ​​ក្នុង​ liquidity អាចគំរាម​ដល់ស្ថិរភាព​ហិរញ្ញវត្ថុ​ ដោយ​សារ​ផ្សារទ្រព្យសម្បត្ដិ​ជាច្រើន​ ឧទាហរណ៍​​សញ្ញា​ប័ណ្ណ​ និងផ្សារ repo អាច​បង្កក​ជាមួយ​គ្នា​ដូច​ដែលបានឃើញ​នៅក្នុង​វិបត្ដិ​ហិរញ្ញវត្ថុ​ពិភព​លោក​នោះ៕


AFP



IMF​ព្រមាន​អំពី​ការ​​បរាជ័យ​ទីផ្សារ​ហិរញ្ញវត្ថុ​​ ដោយសារ​អត្រា​​ការប្រាក់​ធ្លាក់​ទាប

Post a Comment

0 Comments

Close Menu