Ad Code

លោក David Beckham ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​អាវ adidas​របស់​ក្លិប Man Utd​នៅ​ក្រុង​ឌូ​បៃ

លោក David Beckham បាន​ថ្នឹក​អស់​ទៅ​ហើយ​នឹង​ការងារ​ជាតា​រា​ម៉ូ​ដែល​របស់​លោក ប៉ុន្តែ​សម្រាប់​ការ​បង្ហាញខ្លួន​លើក​ចុងក្រោយ​នេះ លោក​បាន​ចូលរួម​ផ្សព្វ​អាវ adidas​សម្រាប់​ក្លិប Man Utd​នៅ​ក្រុង​ឌូ​បៃ​របស់​ប្រទេស​អារ៉ាប់​រួម។


វរ​បុរស​របស់​ក្លិប​វ័យ​៤០​ឆ្នាំ​ម្នាក់​នេះ បាន​ថតរូប​អនុស្សាវរីយ៍​ផង​ដែរ ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់លោក នៅក្នុង​ពិធី​មួយ​ដែល​រៀបចំឡើង​នៅ​ផ្សារ​ទំនើប Mall of Emirates ស្ថិតក្នុង​ទីក្រុង​ឌូ​បៃ កាលពី​ថ្ងៃ​អង្គារ។


អំឡុង​ពិធី​ផ្សព្វផ្សាយ​នេះដែរ គេ​ឃើញ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់នេះ បាន​ចុះ​ហ​ត្ថេ​លេខា​លើ​អាវ​ថ្មី​របស់​ក្លិប Man Utd​ដែលមាន​ឡូហ្គោ​របស់​ក្រុមហ៊ុន​ឧបត្ថម Chevrolet ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​មួយ​របស់​អាមេរិក។


ទោះបីជា​យ៉ាងណាក៏ដោយ អាវ​ថ្មី​ដែល Beckham​ផ្សព្វផ្សាយ​លើក​នេះ ហាក់​មាន​រូបរាង​ដូចជា​អាវ​ដែល​ក្រុម​ធ្លាប់បាន​ពាក់​កាលពី​អំឡុង​ឆ្នាំ​១៨០-៨២។


សូម​បញ្ជាក់ថា គេ​រំពឹង​ថា ក្រុមហ៊ុន​អាវ​កីឡា​មួយ​នេះ នឹង​រកបាន​ប្រាក់ចំណូល​ច្រើន​បំផុត​ពី​ការ​ផ្សព្វផ្សាយ​មួយ​នេះ ក្រោយពី​ពួកគេ​រកបាន​ប្រាក់​៧៥០​លាន​ផោន​ពី​ការ​លក់​ផលិតផល​របស់​ពួកគេ ក្រោយពី​ក្លាយជា​ក្រុមហ៊ុន​ឧបត្ថម្ភ​អាវ​តែមួយគត់​របស់​ក្លិប Man Utd៕


T-10-01-15-t-fullT-10-01-15-tt-full



លោក David Beckham ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​អាវ adidas​របស់​ក្លិប Man Utd​នៅ​ក្រុង​ឌូ​បៃ

Post a Comment

0 Comments

Close Menu