ភ្នំពេញ ៖ ក្រុមកម្មករ ប្រមាណ២៥០នាក់នៅរោងចក្រកាត់ដេរស្បែកជើង មួយយីហោ ជូ យូ បាននាំគ្នាធ្វើកូដកម្មតវ៉ានៅមុខរោងចក្រនោះ ដែលមានទីតាំងនៅជាប់ផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨កន្លះព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥។
ក្រុមកម្មករទាំងនោះបាននិយាយថា ពួកគាត់មិនចូលធ្វើការទេ ហើយនឹងនៅតែធ្វើការតវ៉ាដើម្បីឲ្យលោកថៅកែក្រុមហ៊ុននេះបើកលុយអោយកម្មករគ្រប់ចំនួន៥០ភាគរយទៀតសំរាប់ខែកញ្ញា។ ពួកគេបានបញ្ជាក់ថា ប្រាក់ខែរបស់កម្មករត្រូវបានថៅកែបើអោយបានតែពាក់កណ្តាលទេ ឬ៥០ភាគរយស្មើនិងចន្លោះពី៦០ដុល្លារទៅ៧០ដុល្លារជាងប៉ុណ្ណោះសំរាប់ខែកញ្ញានេះ ហើយសន្យាថា នឹងបើកឲ្យគ្រប់ចំនួននៅថ្ងៃទី២៨ខែកញ្ញាដដែលនេះប៉ុន្តែរង់ចាំរហូតដល់ថ្ងៃ០១ខែតុលាហើយនៅតែមិនព្រមបើកប្រាក់ខែដែលនៅជំពាក់នោះទៀតទើបពួកគាត់នាំគ្នាបះបោរបិទទ្វាររោងចក្រ នោះមិនចូលធ្វើហើយធ្វើការតវ៉ានៅទីនោះតែម្តង។
ពួកគេបានប្រាប់ថា ថៅកែរោងចក្រនេះជាតែងតែមានគំនិតកិបកេងកម្លាំងញើសឈាមកម្មករណាស់ ហើយតែងធ្វើកូដកម្មជាញឹកញាប់ ព្រោះរឿងមិនបើកលុយឲ្យកម្មករគ្រប់ចំនួនដូច្នេះ។ ប៉ូលិសមូលដ្ឋានបានកេណ្ឌកងកម្លាំងមកការពាររោងចក្រនេះខ្លាចក្រែងកើតមានអំពើហិង្សាកើតឡើង៕
កម្មកររោងចក្រកាត់ដេរស្បែកជើង ២៥០នាក់ធ្វើកូដកម្មតវ៉ារឿងថៅកែបើកខែឲ្យមិនគ្រប់
0 Comments