នាង Jolin Tsai គឺជាតារាចម្រៀងរបស់តៃវ៉ាន់មួយរូប ដែលមហាជនស្គាល់និងដឹងថា ជាតារាមួយរូបដែលតែងតែបង្ហាញនូវភាពសិចស៊ីរបស់ខ្លួននៅលើឆាកតន្ត្រី ។ បច្ចុប្បន្ន គេបានអោយដឹងថា នាង Jolin Tsai បានទទួលបទសម្ភាសន៍មួយ ដែលបាននិយាយទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់នាង ខ្លះៗនៅពេលអនាគត ។
តើពិធីករបានចោទសួរសំណួរអ្វីខ្លះទៅតារាចម្រៀងស្រីរូបនេះ?
យោងតាមប្រភពព័ត៌មានពីតៃវ៉ាន់ នៅថ្ងៃទី២ខែតុលានេះ គេបានអោយដឹងថា ថ្មីៗនេះ នាង Jolin Tsai បានថតស្ពតអោយទស្សនាវដ្តីមួយ《LEZS》ដោយនាងបានតែងខ្លួនធ្វើជាប្រុស ។
ក្នុងពេលជាមួយគ្នានោះ នាងក៏បានទទួលបទសម្ភាន៍មួយ ដោយពិធីករបានចោទសួរនូវសំណួរមួយចំនួនដែលទាក់ទងនឹងជីវិតអនាគតរបស់នាង ដោយគេបានសួរថា 《តើនាងយល់យ៉ាងណាដែរចំពោះមនុស្សដែលស្រលាញ់ភេទដូចគ្នា?》 នាង Jolin Tsai បានឆ្លើយតបទៅវិញថា《 ក្តីស្រលាញ់គឺគ្មានដែនកំណត់ ហើយនៅលើពិភពលោកនេះ មនុស្សម្នាក់ៗសុទ្ធតែ ស្មើរភាពគ្នា ។ ពួកយើងគួរតែយកពេលមួយចំនួនផ្តល់អោយអ្នកដែលមានគំនិតអវិជ្ជមាន ដើម្បីធ្វើការពិចារណា ទៅលើបញ្ហាមួយនេះ ជាក់ស្តែងណាស់ ក្តីស្រលាញ់របស់មនុស្សម្នាក់ៗសុទ្ធតែខុសៗគ្នា》
ពិធីករក៏បានបន្តសួរទៀតថា 《បើសិនជា អនាគតកូនៗរបស់នាង ស្រលាញ់ភេទដូចគ្នា តើនាងនឹងប្រកាន់ទេ?》 នាង Jolin Tsai បានឆ្លើយតបយ៉ាងម៊ឺងម៉ាត់ថា《 ខ្ញុំមិនប្រកាន់ទេ ខ្ញុំជាម្តាយមួយរូប ដែលអាចទទួលយកនូវការស្រលាញ់នៃភេទនីមួយ។ នាងបាននិយាយទៀតថា 《មនុស្សម្នាក់ៗគួរតែរស់នៅក្នុងជីវិតពិតរបស់ខ្លួនឯង ទើបដឹងថាពិភពលោកមួយនេះ ស្រស់បំព្រងយ៉ាងណា៕》
Jolin Tsai ៖ មិនប្រកាន់អនាគតកូនរបស់ខ្ញុំ ស្រលាញ់ភេទដូចគ្នា
0 Comments