Ad Code

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា​

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២​ ខែតុលា ​ឆ្នាំ​២០១៥កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ជា ដា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ម៉ាន់​ ណា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ បួ​ស្រ​ង៉ែ ឃុំ​ថ្នល់ទទឹង ស្រុក​បាន​កាន ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​អំពី​ករណី​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​ដទៃ​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឱ ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​កង ​សុធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​អូរជ្រៅ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​បើកហាង​ខារ៉ាអូខេ​។ ​លោក​ឱ ​បូ​រិន្ទ​បាន​បញ្ជាក់​ទៀត​ថា​ ​ជនសង្ស័យ​បាន​ប្រើ​អំពៅ​ហិង្សា​ដោយ​ចេតនា​ទៅលើ​ជនរងគ្រោះ​ដោយសារតែ​មានការ​ច្រណែន​ក្នុង​ការ​រក​ស៊ី​មានមុខ​របរ​ដូចគ្នា ​និង​បន្ទប់​ជាប់​គ្នា​ ហើយ​មានការ​ច្រណែន​គ្នា​រឿង​ភ្ញៀវ​ចូល​ខារ៉ាអូខេ​ទើប​ជនសង្ស័យ​ឈ្មោះ​ម៉ាន់ ​ណា​រ៉ូម​ក​ស្រែក​ឡូឡា​ឌឺដង​ទៅលើ​ឈ្មោះ​កង ​សុធា​ពេលនោះ​ឈ្មោះ​កង សុធាក៏​​បាន​ចេញ​មក​ក៏​​បាន​ស្រែក​ថា​ ភ្ញៀវ​ចូល​ខារ៉ាអូខេ​បន្ទប់​អញ​ទេ​ឯង​មិនបាច់​ស្រែក​ឡូឡា​ទេ ពេលនោះ​ក៏​មាន​ការ​តបត​សម្ដី​គ្នា​ទៅវិញទៅមក​ស្រាប់តែ​ឈ្មោះ​ម៉ាន់ ណា​រ៉ូ ស្ទុះ​មក​វាយ​ឈ្មោះ​កង សុធា​មួយ​ដៃ​ចំ​មាត់​បណ្ដាល​រង​របួស​ហើយក៏​បាន​វាយ​ប្រតប់​គ្នា​បណ្ដាល​ឲ្យ​ឈ្មោះ​កង សុធា​របួស​កែងដៃ​ទាំងសងខាង ជង្គង់​ឆ្វេង​ និង​ស្នាម​ជាំ​ពេញ​ផ្ទៃមុខ​បន្ថែម​ទៀត​។​


តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ម៉ាន់ ណា​រ៉ូ​បាន​ឆ្លើយ​សារភាព​ថា ​រូបគេ​ពិតជា​បាន​វាយ​ទៅលើ​ជន​រងគ្រោះ​ពិតប្រាកដ​មែន​ដោយសារ​ខ្លួន​ខឹង​ឈ្មោះ​កង ​សុធា​ខ្លាំងពេក​ដែល​ហ៊ាន​ដណ្ដើម​ម៉ូយ​ច្រៀង​ខារ៉ាអូខេ​របស់​ខ្លួន​។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕​


3-10-2015a


3-10-2015



ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា​

Post a Comment

0 Comments

Close Menu