Ad Code

កីឡាករ Luis Suarez ចង់​ឈ្នះ​ជើងឯក​ជាច្រើន​ទៀត​ជាមួយ​ក្លិប Barcelona

ខ្សែប្រយុទ្ធ Luis Suarez របស់​ក្លិប​យក្ស​អេស្ប៉ាញ ​Barcelona បាន​និយាយ​ថា ឆ្នាំ​ដំបូង​របស់គាត់​នៅក្នុង​ទឹកដី Camp Nou ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ប៉ុន្តែ​លោក​ចង់​ឈ្នះ​ជើងឯក​ទាំងនេះ បន្ថែម​ទៀត ជាមួយ​ក្រុម​របស់​លោក Luis Enrique។


កីឡាករ​ស្ថិត​នៅក្នុង​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ម្នាក់ បាន​ចូល​លេង​ជា​លើកដំបូង​ឲ្យ​ក្រុម Barcelona​ពេល​ជួប​ជាមួយ​ក្រុម Real Madrid នៅក្នុង​ការប្រកួត Clasico ហើយ​បើ​គិត​មកទល់នឹង​ចុង​សប្តាហ៍​នេះ គឺ​វា​មាន​រយៈពេល ១ ឆ្នាំ​មកហើយ បើទោះជា​គាត់​បាន​មក​ដល់​កាលពី​រដូវក្តៅ​យ៉ាងណាក្តី​។ នេះ​ដោយសារតែ​លោក​នៅជាប់​បម្រាម​មិន​ឲ្យ​ចូល​ប្រកួត​សម្រាប់​ការ​ខាំ​កីឡាករ Giorgio Chiellini កាលពី​លើក​មុន។


កីឡាករ Suarez បាន​បន្ត​រកបាន ២៥ គ្រាប់​ពី ៤៣ ប្រកួត​របស់គាត់ នៅ​រដូវ​កាល​ដំបូង ជាមួយ​ក្លិប​របស់គាត់ ហើយ​ឥឡូវ​គាត់​នឹង​គម្រប់​ខួប​១​ឆ្នាំ ពេល​ជួប​ជាមួយ​ក្រុម Eibar នៅក្នុង​ទឹកដី Camp Nou នា​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ។


លោក​បាន​និយាយប្រាប់​កាសែត Diario SPORT ថា លោក​មិន​ធ្លាប់​នឹកស្មានថា ខ្លួន​អាច​យកឈ្នះ​ជើងឯក ចំនួន​៣ នៅក្នុង​រដូវ​កាល​ដំបូង​បែបនេះ​ទេ​ជាមួយ​ក្លិប Barcelona ហើយ​វា​គឺជា​មោទនភាព​មួយ​គួរឲ្យ​ស្ញប់ស្ញែង​សម្រាប់​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​។ លោក​បាន​បន្តទៀតថា យើង​បាន​ជម្រះ​ឧបសគ្គ​ច្រើនណាស់ តែ​វា​គឺជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ វា​មិនមែនជា​ការងាយស្រួល​នោះទេ វា​ពិបាក ហើយ​ស្មុគស្មាញ​ជាទីបំផុត នៅពេល​ឈ្នះ​ជើងឯក​បាល់ទាត់​ធំ​ទាំងបី​នេះ៕


Luis Suarez



កីឡាករ Luis Suarez ចង់​ឈ្នះ​ជើងឯក​ជាច្រើន​ទៀត​ជាមួយ​ក្លិប Barcelona

Post a Comment

0 Comments

Close Menu