Ad Code

សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ប្រគល់​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស​ទូទៅ​ជូន​សិស្ស​ចំនួន​៨៤៣​នាក់​

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥ សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ ឆ្នាំ​សិក្សា​២០១៥-២០១៦ និង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស​ទូទៅ និង​អន្តរជាតិ​ជូន​សិស្ស​ចំនួន ៨៤៣​នាក់ ក្នុង​នោះ Level 6 ចំនួន ៤៩៩​នាក់, Level 12 ចំនួន ៣៤០ នាក់ និង​វិញ្ញាបនបត្រ​អន្តរជាតិ​អាយ​អ៊ែ​ល (IELTS) ចំនួន​០៤ នាក់ នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ (​សាខា​ទួលស្លែង​) ក្រោម​វត្តមាន​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។


លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី​គ្រុប ទទួលបន្ទុក​សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០១៥-២០១៦​នេះ មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា​ចំនួន ៣០,៥៧២ នាក់ ហើយ​ឆ្នាំ​សិក្សា ២០១៤-២០១៥ កន្លងមកនេះ មាន​សិស្ស​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ១,១០២ នាក់ បាន​ប្រឡង​ជាប់​ចំនួន ៨៦៤​នាក់ ស្មើនឹង ៧៨.៤០% ក្នុងនោះ​ជាប់​និទ្ទេស A ចំនួន ៦​នាក់ និទ្ទេស B ចំនួន​៣២​នាក់ និទ្ទេស​C​ចំនួន​៩៤​នាក់ និទ្ទេស​D​ចំនួន​១៣៨​នាក់ និង និទ្ទេស​E​ចំនួន​៥៩៤​នាក់ ដោយឡែក​ថ្នាក់​ទី​៩ មាន​សិស្ស​ពូកែ​ជាប់​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​០៧​នាក់ និង​ជាប់​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ចំនួន​០២ នាក់​ផងដែរ។


លោក លី ប៊ុនឆៃ បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​សិស្ស​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ ទាំង​១០ ជំនាន់ (២០០៤-២០០៥ ដល់ ២០១៤-២០១៥) មាន​ចំនួន​៦,០០៦ នាក់ ជាប់ ៥,៤២២​នាក់ ស្មើនឹង ៩០.៣០% និង​សិស្ស​ភាសា​អង់គ្លេស​Level12 បាន​ប្រឡង​បញ្ចប់​ទាំង​៣៦​ជំនាន់​ចំនួន​៣,៨៥០​នាក់ ហើយ​សញ្ញាប័ត្រ​របស់​សិ​ស្ស​ទាំង​អស់នេះ សាលា​បាន​បញ្ចូល​ទៅ​ក្នុង​វេ​ប​សាយ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ដែលមាន​អាសយដ្ឋាន www.beltei.edu.kh ត្រង់ចំណុច G។


ចំណែក​លោក លី ឆេង អគ្គនាយក​ប៊ែ​ល​ធី​គ្រុប និង​ជា​សកលវិទ្យាធិការ សាកលវិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​គណៈអធិបតី ដែល​បាន​ឆ្លៀត​​ឱកាស​ដ៏​មមាញឹក​មក​ផ្តល់​កិត្តិយស​ដល់​សិស្ស​ជ័យលាភី​ទាំងអស់ ដែល​ត្រូវ​ទទួល​វិញ្ញាបនបត្រ​នៅពេលនេះ។ លោក​អគ្គនាយក ក៏​លើកឡើង​ពី​ការ​រីកចំរើន​របស់​ប៊ែ​ល​ធី និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ទាំងអស់ ដែល​មកដល់​បច្ចុប្បន្ន​នេះ មាន​បុគ្គលិក​សរុប​ជិត​១,៧០០ នាក់ និង​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ ដើម្បី​បង្កើន​ចំណេះដឹង​របស់ខ្លួន ដោយ​ផ្តោតទៅលើ​ជំនាញ​ទាំង​៤ គឺ​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ហើយ​នៅពេល​បញ្ចប់ Level12 សិស្ស​ត្រូវ​ទទួលបាន​ពិន្ទុ​ជា​អន្តរជាតិ​តេស្ត​ថូ​ហ្វែ​ល (TOEFL) ឬ អាយ​អ៊ែ​ល (IELTS) ឲ្យ​បាន​ពិន្ទុ​យ៉ាងតិច 5.5​ឡើងទៅ ដើម្បី​ងាយស្រួល​ក្នុង​ការដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​


លោក លី ឆេង បញ្ជាក់ទៀតថា ជាក់ស្តែង​ឆ្នាំនេះ សាលា​បានផ្តល់​អាហារូបករណ៍​ចំនួន​១៧ នាក់ ដោយ​រួមទាំង សិស្ស​និទ្ទេស A ចំនួន ៦​នាក់​ផងដែរ ឲ្យ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​ចក្រភព​អង់គ្លេស​ចំនួន​០១ នាក់ ប្រទេស​សិង្ហ​បុរី ចំនួន ១៥​នាក់ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្នែក​ពេទ្យ ចំនួន​០១ នាក់ ហើយ​សរុប​សិស្ស​អាហារូបករណ៍ ដែល​បាន​ទៅ​សិក្សា​ក្រៅប្រទេស គិត​ត្រឹម​ខែតុលា មាន​ចំនួន​៤១ នាក់។


មានប្រសាសន៍​សំណេះ​សុះ​ណា​ល​ក្នុងឱកាស​នោះដែរ លោក ស៊ាន បូរ៉ា​ត បាន​ថ្លែង​កោតសរសើរ និង​ចូលរួម​អបអរសាទរ​ដ៏​ស្មោះ ចំពោះ​ជ័យលាភី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​រៀនសូត្រ រហូត​បានទទួល​ភាពជោគជ័យ គួរ​ជាទី​មោទនៈ​។ លោក​បាន​បន្តថា តាមរយៈ​ចំនួន​ដ៏​ច្រើន​របស់​សិស្សសាលា​ប៊ែ​ល​ធី​អន្តរជាតិ មាន​រហូតដល់​ជាង​៣ ម៉ឺន​នាក់ បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ​អ្នកគ្រូ ក្នុងការ​រក្សា​ទាំង​កំណើន​ខ្ពស់​នៃ​សិស្ស​ចូលរៀន និង​គុណភាព​សិក្សា​ស្តង់ដា​អន្តរជាតិ​។


លោក ស៊ាន បូរ៉ា​ត បាន​បន្តថា ភាព​រីកចម្រើន​របស់​សាលា​ប៊ែ​ល​ធី​អន្តរជាតិ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ គឺ​ប្រាកដ​ណាស់​បាន​ពី​ការយកចិត្តទុកដាក់ បំពេញការងារ​របស់​ថ្នាក់ដឹកនាំ បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​។ ជាមួយគ្នានេះ លោក​បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ឲ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ក្លាយជា​ធនធានមនុស្ស មាន​ដែលមាន​សក្កា​នុព​ល សម្រាប់​ប្រទេសជាតិ៕


M24-10-15-m2


M24-10-15-m1


M24-10-15-m



សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ប្រគល់​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស​ទូទៅ​ជូន​សិស្ស​ចំនួន​៨៤៣​នាក់​

Post a Comment

0 Comments

Close Menu