Ad Code

ព័ត៌មាន​បន្ថែម​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​ពាន អាស៊ាន​-​ចិន នៅ​ខែវិច្ឆិកា

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយ​ឈ្មោះថា 2015 Yunnan, Asean International Football Open Tournament នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខ​។ នេះ​យោង​តាម​លិខិត​លេខ ៤១៣/១៥ ស​.​ប​.​ក ដែល​ផ្សាយ​ជា​សាធារណៈ​កាលពី​ពាក់កណ្ដាល​ខែតុលា របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។


តាម​គម្រោង​ខាង​ប្រទេស​ចិន ជា​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ក្រុម​ជម្រើសជាតិ​ដែល​ពាក់ព័ន្ធ​ឲ្យទៅ​ចូលរួម​មាន​ដូច​ជា ជម្រើសជាតិ កម្ពុជា មី​យ៉ាន់​ម៉ា ថៃ ឡាវ វៀតណាម បង់​ក្លា​ដេ​ស និង​ក្រុម​ជម្រើស​ខេត្ត Yunnan របស់​ចិន​ផងដែរ។


នរង្វាន់ 2015 Yunnan, Asean International Football Open Tournament ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ភ្ជាប់​មិត្តភាព​តំបន់​អាស៊ាន និង​ប្រទេស​ចិន​នេះ នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី ២០ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​ទីក្រុង Mang Shi City ក្នុង​ខេត្ត​Yunnan ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​តំបន់​អាស៊ាន ដូចជា វៀតណាម ឡាវ និង មី​យ៉ាន់​ម៉ា ជាដើម​។


នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​សំខាន់ៗ នៅ​ឆ្នាំ ២០១៦ បន្ទាប់ពី​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន និង ជប៉ុន នៅ​ខេត្ត​វិច្ឆិកា ខាងមុខ​រួច។


សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៤ កន្លងទៅ​ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៨ ក្នុងនោះ​មាន​ក្រុម ៦ ទៅ​ពី​តំបន់​អាស៊ាន​រួមមាន ក្លិប Muang Thong United (​ប្រទេស​ថៃ​) Hanoi T&T (វៀតណាម​) Yadanarbon (​មី​យ៉ាន​ម៉ា​) Sabah FA (​ម៉ាឡេស៊ី​) ក្រុម​ជម្រើសជាតិ​ឡាវ និង​ក្រុម​ភ្នំពេញ​ក្រោ​ន (​កម្ពុជា​) និង​២ ក្រុម​ទៀត​មកពី​ប្រទេស​ចិន​៕


T-10-24-15-ee-fullT-10-24-15-e-full



ព័ត៌មាន​បន្ថែម​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​ពាន អាស៊ាន​-​ចិន នៅ​ខែវិច្ឆិកា

Post a Comment

0 Comments

Close Menu