Ad Code

រុស្ស៊ី-អ៊ុយក្រែន ហាម​ការ​ហោះហើរ​ត្រង់​ទៅ​ត្រង់មក​​

ការហោះហើរ​ដោយត្រង់​ទៅត្រង់មក រវាង​អ៊ុយក្រែន និងរុស្ស៊ី ត្រូវ​បាន​បញ្ឈប់​លែងមាន​តទៅ​​ទៀត​ហើយនៅថ្ងៃសៅរ៍ម្សិល​មិញនេះ ខណៈ​​ពេល​ដែល​ទណ្ឌ​កម្ម​ថ្មី ដែល​​ផ្ដួចផ្ដើម​​ឡើង​ដោយក្រុង​​ Kiev បាន​ឈានចូល​ជាធរមាន។


ដំបូងឡើយ​ក្រុងមូស្គូ បានហៅ​ការ​ហាម​ប្រាម​របស់ក្រុង Kiev ទៅលើ​អាកាសចរណ៍​រុស្ស៊ី ថា ជា​”ដំណើរឆ្កួត” ហើយ​ក្រោយមក​ក៏​បាន​ប្រកាស​ថា ខ្លួននឹង​​ឆ្លុះបញ្ចាំង​តប​នឹង​ការ​ធ្វើ​យ៉ាង​នេះវិញ។


ប្រទេស​អ៊ុយក្រែន និយាយថា ជើង​ហោះ​ហើរ​ទាំងអស់​នឹងបញ្ចប់​ជាស្ថាពរ​នៅពាក់​កណ្ដាល​អធ្រាត្រ​​ថ្ងៃ​សៅរ៍ បន្ទាប់ពី​កិច្ច​ចរចា​ជា​នាទី​ចុង​ក្រោយ​បង្អស់​បរាជ័យ។ បម្រាម​នេះ​បណ្ដាល​ឲ្យ​រង​ការប៉ះពាល់​ដល់អ្នកដំណើរ​​ជាង​៧០,០០០​នាក់។ ទណ្ឌកម្ម​ត្រូវផ្ដោត​ទៅលើ​ការដាក់ទោស​រុស្ស៊ី ព្រោះតែ​ដាក់តំបន់​ Crimea ឲ្យទៅជា​ឧប​សម្ព័ន្ធ​របស់ប្រទេសខ្លួន ព្រមទាំងការ​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​​នៅភាគខាង​កើត​ប្រទេស​អ៊ុយក្រែន។ គេបានចាប់ផ្ដើម​អនុវត្ដ​ទណ្ឌកម្ម​នេះ​នៅពេល​ឥឡូ​វទៅហើយ។


ដោយឡែក​រុស្ស៊ីវិញ បាន​ថ្កោល​ទោស​​ដោយ​​ចោទប្រកាន់​​អ៊ុយក្រែន​ថា ជា​អ្នក​​បាញ់បំបាក់​​ជើង​​ដោយខ្លួនឯង​ នៅក្នុងការ​សម្រេច​ទៅលើ​បម្រាម​ហោះហើរ​​ដោយត្រង់​​ទៅ​ត្រង់​មក​នេះ ហើយ​បង្ហាញថា អ្នកដំណើរ​ភាគច្រើន​បំផុត​នោះ​ គឺ​ពលរដ្ឋ​អ៊ុយក្រែន​របស់ខ្លួន​ ដែលធ្វើដំណើរ​​ទៅ​​ធ្វើការ​នៅ​ប្រទេស​រុស្ស៊ី ទៅសួរ​សុខ​ទុក្ខក្រុម​សាច់​ញាតិ ឬក៏​ទៅសំចត​នៅក្នុង​​ប្រទេស​រុស្ស៊ី មុន​ធ្វើ​ការ​​ឆ្លងកាត់។


ស្ទើរ​តែ​២ភាគ៣ នៃអ្នក​​ធ្វើដំណើរ​សរុបនោះ​គឺជិះ​យន្ដហោះ Russian Airlines។


រដ្ឋមន្ដ្រី​ដឹកជញ្ជូន​របស់ប្រទេស​រុស្ស៊ី ប៉ាន់​ប្រមាណ​ថា ការ​ខាតបង់​ការ​លក់សំបុត្រ​​ធ្វើ​ដំណើរ​​តាមយន្ដហោះ​ទាំង២​ប្រភេទនោះ មាន​ប្រមាណ​ដល់ទៅ​១១០លានដុល្លារ​​ក្នុង​មួយ​ឆ្នាំ។


ដោយឡែក​ចំពោះ​បម្រាម​បែបនេះ បែរជា​នាំ​ឲ្យ​មានកំហឹង​​ពីអ្នក​​ធ្វើដំណើរ​​ពីប្រទេស​ទាំង​ពីរ​នេះ​ទៅវិញទេ៕


BBC News



រុស្ស៊ី-អ៊ុយក្រែន ហាម​ការ​ហោះហើរ​ត្រង់​ទៅ​ត្រង់មក​​

Post a Comment

0 Comments

Close Menu