Ad Code

រឿង ”Keeper Of Darkness” ស្នាដៃរបស់លោក Nick Cheung ចេញវីដេអូខ្លីហើយ

លោក Nick Cheung ត្រូវបាន​ស្គាល់​ថា ជា​តារា​សម្តែង​ជើងចាស់​មួយរូប ប្រកបដោយ​បទពិសោធន៍ និង​ជា​ដៃគូ​សម្តែង​ជាមួយ​លោក ទិន ហ្វី, លោក Chow- Yunfa លោក Liu De Huo។ ថ្មីនេះៗ បាន​ផ្ទុះ​ដំណឹង​មួយ​ថា ខ្សែភាពយន្ត​ថ្មី ដែលជា​ស្នាដៃ​របស់លោក​ផ្ទាល់ ដែលមាន​ចំណងជើង​ថា ”Keeper Of Darkness” បានចេញ​វីដេអូ​ខ្លី​ហើយ ។


Nick-Cheung-Keeper-Of-Darkness-02


គេ​បាន​បន្តថា រឿង ”Keeper Of Darkness” ជា​ប្រភេទ​ខ្សែភាពយន្ត​ប្រភេទ​ព្រឺព្រួច  សម្បូរ​ទៅដោយ​ឈុត​ងងឹត និង​បន្លាចភ្ញាក់ៗជាដើម។ ហើយ​សាច់រឿង​ក្នុង​រឿងនេះ បាន​និយាយ​ពី​ការ​តតាំង ប្រយុទ្ធ ជាមួយ​ពួក​ព្រាយ​បិសាច ដែល​តែងតែ​មក​ព្យាបាទ។


Nick-Cheung-Keeper-Of-Darkness-01


ខ្សែភាពយន្ត​នេះ បានចាប់ផ្តើម​ថត​តាំងពី​ខែ​មិនា និង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី១៦ខែ​វិ​ចិ្ឆ​កា ដែល​កៀក​នឹង​មកដល់​នេះ ដោយមាន​ការចូលរួម​សម្តែង ដោយ​លោក Nick Cheung ផ្ទាល់ លោក Jacky Cheung កញ្ញា Amber Kuo លោក Louis Cheung កញ្ញា Sisley Choi និង​តារា​សម្ដែង​ដទៃទៀត៕


ចង់ដឹងថា តើ​វីដេអូ​ខ្លី​នៃ​រឿង​”Keeper Of Darkness” មាន​សកម្មភាព​ព្រឺព្រួច​យ៉ាងណាខ្លះ? សូម​រីករាយ​ទស្សនា ដូចតទៅ៖




រឿង ”Keeper Of Darkness” ស្នាដៃរបស់លោក Nick Cheung ចេញវីដេអូខ្លីហើយ

Post a Comment

0 Comments

Close Menu