Ad Code

បិទ​វគ្គ​បំប៉ន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ​ដើម្បី​ពង្រឹង​វរ​សេនា​តូច​រៀបរយ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០១៥​ ក្នុង​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សិក្ខាកាម​ជា​នាយទាហាន​ និង​ពលទាហាន​ចំនួន​២៥០​នាក់ ​ស្រី​១២​នាក់​បាន​ចូលរួម​ធ្វើ​ពិធី​បិទ​វគ្គ​បំប៉ន​បាញ់​គ្រាប់​ពិត​ដើម្បី​ពង្រឹង​ដល់​វរ​សេនា​តូច​រៀបរយ​។​ ពិធី​បិទ​វគ្គ​បំប៉ន​បាញ់​គ្រាប់​ពិត​នេះ​មានការ​ចូលរួម​លោក ​គោ​ស៊ុំ សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍​ទោ ​អុង ​មុន្នី​ អគ្គនាយកដ្ឋាន​ព័ត៌មាន លោក​ឧត្ដមសេនីយ៍​ទោ​ ឈៀង​ ធា​រិ​ទ្ធ​មេបញ្ជាការ​កងពល​លេខ​៥១ លោក​ឧត្ដមសេនីយ៍​ត្រី ភ្ល​ន់​ តារា ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​។​


លោក ​ភ្ល​ន់​ តារា ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​ពិធី​បំប៉ន​បាញ់​គ្រាប់​ពិត​ដល់​សិក្ខាកាម​ទាំង​២៥០​នាក់​នេះ​មាន​រយៈពេល​៤៧​ថ្ងៃ​ ក្នុង​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​កន្លងមក​នោះ ​ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​បច្ចេកទេស​យោធា​ សំដៅ​បង្កើន​សមត្ថភាព​យល់ដឹង​បន្ថែម​លើ​នេះ​ទៀត​។​


លោក ​ភ្ល​ន់​ តារា​ បាន​និយាយ​បន្ត​ទៀង​ថា ​សិក្ខាកាម​ដែល​ចូលរួម​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ​ដែរ​ដើម្បី​យក​ចំណេះដឹង​ទាំងអស់​ទៅ​ការពារ​តាម​ខ្សែក្រវាត់​ព្រំដែន ការពារ​បូរណភាព​ទឹកដី និង​ទាំង​ការងារ​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ និង​សិក្ខាកាម​ទាំងអស់​ត្រូវ​ធ្វើ​ការ​ទំនាក់ទំនង​ល្អជា​មួយ​ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ជាដើម​។​


លោក​ ភ្ល​ន់ ​តារា​ បាន​និយាយ​បន្តទៀតថា​ ដំណើរ​ការបើក​វគ្គ​ហ្វឹកហ្វឺន​កន្លងមកនេះ​បាន​ចំនួន​៩​វគ្គ​ ដែលមាន​កំលាំង​ចូលរួម​៤៤០​នាក់ ​ខ្លឹមសារ​ហ្វឹកហ្វឺន​នេះ​មាន​លំ​ហាត់​របៀប​យុទ្ធវិធី​ថ្មើរជើង បច្ចេកទេស​អាវុធ អប់រំ​ចិត្តសាស្ត្រ កាយវិការ​តម្រង់​ស៊ីប​លេខ​៤A អប់រំ​សុខភាព បាញ់​គ្រាប់​ពិត របៀប​សង្គ្រោះបន្ទាន់​ និង​យ៉េន​ឌ័​រ​ជាដើម ​លទ្ធផល​បញ្ចប់​វគ្គ​នេះ​និទ្ទេស​ល្អ​មាន​ចំនួន​១០៣​នាក់​និទ្ទេស​ល្អ​បង្គួរ​៩៣​នាក់​ និង​និទ្ទេស​មធ្យម​មាន​ចំនួន​៥៤​នាក់​។​


លោក​បាន​និយាយ​បន្តទៀតថា ​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ​ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្តតាម​ផែនការ​បាន​ចំនួន​១០​វគ្គ​កន្លងមកហើយ​បង្រៀន​ដោយ​យោធា​ចា​រ្យ​ដែលមាន​ទេពកោសល្យ​ខ្ពស់​ធ្វើ​ឲ្យ​ការ​ហ្វឹកហាត់​ដល់​កម្មសិក្សា​ការី​ភាគច្រើន​ស្រូល​ស្តាប់​ និង​ងាយ​យល់​ ទើប​សិក្ខាកាម​ទាំងអស់​រៀន​ឆាប់​ចេះ​។​


ក្នុង​បិទ​វគ្គ​បំប៉ន​បាញ់​គ្រាប់​ពិត​នោះដែរ​ សិក្ខាកាម​ទទួលបាន​ប័ណ្ណសរសើរ​មាន​ចំនួន​១៩​នាក់​និង​បំពាក់​សក្ដិ​ដល់​នាយទាហាន​ និង​ពលទាហាន​ពី​សក្ដិ​១​ដល់​សក្ដិ​៣​មាន​ចំនួន​១៤០​នាក់​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បាញ់​គ្រាប់​ពិត​នេះ៕Pisey-2015-10-24-full-H6Pisey-2015-10-24-full-H8


Pisey-2015-10-24-full-H
Pisey-2015-10-24-full-H4

Pisey-2015-10-24-full-H7




បិទ​វគ្គ​បំប៉ន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ​ដើម្បី​ពង្រឹង​វរ​សេនា​តូច​រៀបរយ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​

Post a Comment

0 Comments

Close Menu