Ad Code

អនុប្រធាន​ទី​២​រដ្ឋសភា អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ព្រះ​អនុគណ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​

កំពង់ធំ ៖ ក្នុងនាម​ក្រុមការងារ​ថ្នាក់​កណ្ដាល​ ចុះ​ជួយ​ខេត្តកំពង់ធំ លោក​បណ្ឌិត​ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា អមដំណើរ​ដោយ​អស់លោក លោកស្រី ជាទី​ប្រឹក្សា ព្រមទាំង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ព្រះគ្រូមេគុណ​ចរិយានុរ័ក្ខ លឿង ហ៊ំ ព្រះ​អនុគណ​ស្រុក​បារាយណ៍ និង​ជា​ព្រះ​វិន័យ​គណ​ខេត្តកំពង់ធំ និង​ជា​ចៅអធិការ​វត្ត​ព្រៃ​តា​ត្រាវ ដែល​បាន​ទទួល​អនិច្ចធម្ម​កាល​ពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ចន្ទ ៧ កើត ខែអស្សុជ ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩ ត្រូវ​និង​ថ្ងៃទី ១៩ ខែតុលា​ឆ្នាំ​២០១៥ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៧៧​ព្រះវស្សា។


នៅ​ឯ​វត្ត​ព្រៃ​តា​ត្រាវ ស្ថិតនៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ លោក​បណ្ឌិត ងួន ញិល​អនុប្រធាន​ទី​២​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តកំពង់ធំ និង​មន្ត្រី​ក្រោម​ឱវាទ បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​បំផុត ចំពោះ​ការ​បាត់​បង់ជីវិត​របស់ ព្រះ​គ្រូ​ចរិយា​នុ​រ័​ក្ខ លឿង ហ៊ំ នា​ពេលនេះ​។ មរណភាព​របស់ ព្រះគ្រូមេគុណ​ចរិយា​នុ​រ័​ក្ខ លឿង ហ៊ំ គឺជា​ការបាត់បង់​ដ៏​ធំ​បំផុត​នៅក្នុង​រង្វង់​ក្រុម​គ្រួសារ​។ ជាមួយគ្នា​នោះ​ដែរ​លោក បណ្ឌិត ងួន ញ៉ិល ព្រម​ទាំងអស់ លោកស្រី​ជា​សហការី បាន​នាំ​យក​ថវិកា​ចំនួន ៣២​លាន​រៀល ក្នុង​នោះ​ថវិកា​ផ្ទាល់​របស់​លោក​បណ្ឌិត ងួន ញ៉ិល ចំនួន​៥​ពាន់​ដុល្លា ចូលរួម​បុណ្យសព​ព្រះ​គ្រូ​ចរិយា​នុរ័ក្ខ លឿង ហ៊ំ នា​ពេល​នោះ​ផង​ដែរ។


ជាមួយ​នោះ​ដែរ​ក្រុម​គ្រួសារ ​នៃ​សព​បាន​សម្ដែង​គារវកិច្ច និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​បណ្ឌិត អនុប្រធាន​ទី​២​រដ្ឋសភា និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ និង​នាំ​យក​ថវិកា​ដ៏​សប្បុរស​មក​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ នៃ​សព៕


Nita-24-A-46-FullNita-24-A-47-FullNita-24-A-48-Full





អនុប្រធាន​ទី​២​រដ្ឋសភា អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ព្រះ​អនុគណ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​

Post a Comment

0 Comments

Close Menu