ការប្រកួតលក្ខណៈមិត្តភាពក្រៅផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមកីឡាករមកពីទ្វីបអាហ្វ្រិក ដែលប្រកបអាជីព នៅលីកកំពូលរបស់កម្ពុជា (African All Star) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នោះ បានលើកពេលទៅប្រកួតនៅម៉ោង៦ល្ងាចថ្ងៃដដែលនេះវិញនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។
ក្រុម ជម្រើសជាតិកម្ពុជាទើបតែឈ្នះប្រកួតកម្តៅសាច់ដុំអន្តរជាតិលើក្រុមជម្រើសជាតិ ប្រ៊ុយណេដោយលទ្ធផល៦ទល់១ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមក។ នេះជាការប្រកួតមិត្តភាពត្រៀមរបស់ ក្រុមជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ជាមួយអាហ្វហ្គានីស្ថាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នៅទឹកដីនៃប្រទេសអ៊ីរ៉ង់ហើយត្រូវត្រឡប់មកកម្ពុជាវិញទទួលភ្ញៀវក្រុមជម្រើសជាតិជប៉ុននៅថ្ងៃទី១៧ ខែវិច្ឆិកាក្នុងរាជធានីភ្នំពេញ។
ប្រកួតជម្រុះពាន រង្វាន់បាល់ទាត់ពិភពលោកប្រចាំ ទ្វីបអាស៊ីនេះចប់ក្រុមជម្រើសជាតិកម្ពុជាត្រូវចេញទៅប្រកួតក្នុងពានរង្វាន់បាល់ទាត់មិត្តភាពចិន-អាស៊ាន ដែលមានឈ្មោះថា 2015 Yunna, Asean International Football Open Tournament ចាប់ពីថ្ងៃទី២០ដល់៣០ខែវិច្ឆិកានៅខេត្តYunnaប្រទេសចិន។
តាមពិតលោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon បានប្រមូលផ្តុំកីឡាករចាប់តាំងពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥មកម្ល៉េះដោយធ្វើការហ្វឹកហាត់នៅទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីខេត្តតាកែវ ដោយមានសមាជិកចំនួន៣៣នាក់។
លោក Lee Tae Hoonបានប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា៖« ខ្ញុំបានកោះហៅកីឡាករក្មេងៗជាច្រើនសម្រាប់ការប្រមូលផ្ដុំលើកនេះហើយ ពួកគេនឹងបង្ហាញសមត្ថភាពរបស់ខ្លួននៅក្នុងប្រកួតមិត្តភាពក្រៅ ផ្លូវការជាមួយក្រុម African All នៅពេលនេះ»។
សូម បញ្ជាក់ថាការប្រកួតមិត្តភាពក្រៅផ្លូវការរវាងក្រុមជម្រើសជាតិ កម្ពុជាជាមួយក្រុមកីឡាករមកពីទ្វីបអាហ្វ្រិកល្ងាចនេះមិនមានលក់ សំបុត្រនោះឡើយ ដោយទស្សនិកជនអាចចូលទស្សនាដោយសេរីហើយការប្រកួតនេះ ក៏មិនមាន ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នោះដែរ៕
ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយAFRICAN ALL STARត្រូវលើកទៅម៉ោង៦ល្ងាច
0 Comments