ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ទៀត ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ដោយជនសង្ស័យទាំងនោះ បានជាប់ពាក់ព័ន្ធការជួញដូរ និងផ្ដល់ទីតាំងសម្រាប់ចែកចាយគ្រឿងញៀនខុសច្បាប់ ខណៈជនសង្ស័យម្នាក់បានរត់គេចខ្លួន។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ កាលពីវេលាយប់ថ្ងៃទី០៥ ខែវិច្ឆិការហូតមកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់១មានឈ្មោះ សឿន សុវណ្ណរីភេទប្រុសអាយុ២៨ឆ្នាំរីឯជនជាប់សង្ស័យទី២ជាស្ត្រីវ័យចំណាស់មានឈ្មោះគឹម ណារីអាយុ៦២ឆ្នាំ និងកូនប្រុសម្នាក់ឈ្មោះស៊ុនរស្មីអាយុ២១ឆ្នាំកំពង់រត់គេចខ្លួនស្នាក់នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់ទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបានរកឃើញវត្ថុតាងជាសារធាតុញៀនចំនួន១១កញ្ចប់ប្រាក់ដុល្លាក្លែងក្លាយមួយចំនួននិងម៉ូតូពាក់ព័ន្ធអំពើចោរកម្មចំនួន៣គ្រឿងម៉ាកហុងដាសង់ឌ្រីមC១២៥ពណ៌ខ្មៅចំនួន២គ្រឿងអត់ស្លាកលេខនិង១គ្រឿងទៀតម៉ាកហុងដានិច(nax)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CK.៥២១៤។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនពេលកើហេតុបានបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសឿន សុវណ្ណរីនៅវេលាយប់ថ្ងៃទី០៥ ខែវិច្ឆិកាដើម្បីយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនពិតប្រាកដមែន និងបានសហការណ៍ជាមួយឈ្មោះស៊ុនរស្មីភេទប្រុសអាយុ២១ឆ្នាំព្រមទាំងមានម្ដាយឈ្មោះគឹម ណាវីអាយុ៦២ឆ្នាំដែលជាស្ត្រីវ័យចំណាស់បានផ្ដល់ទីតាំងសំរាប់ឲ្យជនសង្ស័យឈ្មោះសឿន វណ្ណរីនិងកូនរបស់ខ្លួនឈ្មោះស៊ុនរស្មីធ្វើសកម្មភាពជួញដូរនិងចែកចាយគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែននេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សឿន សុវណ្ណរី។
ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លុះព្រឹកឡើងថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៥សមត្ថកិច្ចបានបើកប្រតិបត្តិការជាលើកទី២និងបានឃាត់ខ្លួនស្ត្រីឈ្មោះគឹមណាវីតែម្ដងទៅដោយជាប់ពាក់ព័ន្ធពីបទផ្ដល់ទីតាំងសម្រាប់ជនសង្ស័យ ធ្វើសកម្មភាពជួញដូរនិងចែកចាយគ្រឿងញៀនដោយឡែកកូនប្រុសរបស់គាត់ឈ្មោះស៊ុនរស្មី ត្រូវបានរត់គេចខ្លួនបាត់ស្រមោល៕
ផ្ដល់ទីតាំងចែកចាយនិងជនពាក់ព័ន្ធនឹងថ្នាំញៀន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
0 Comments