Ad Code

ត្រូវរ៉ូវ​គ្នា​ឡើង​ឋានសួគ៌​ ខាង​ប្រុស​បង្អាប់​ថា​មិន​ស្អាត ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន

កំពង់ឆ្នាំង ៖ បុរស​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ទៅ​តាម​បណ្ដឹង​របស់​នារី​រងគ្រោះ​ ដោយ​ចោទ​ប្រកាន់​ថា​ បាន​ល្បួង​យក​ទៅ​ចាប់​រំលោភ​រហូត​បាន​សម្រេច។ ដែល​ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ជើងភ្នំ​វត្តភ្នំ​ចំពុះ ស្ថិត​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នេះ​ មានឈ្មោះ​ នាម សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ​ ហ ស ល អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ប្អេ​រ ក្រុង/ខេត្ត​កំពង់ឆ្នាំង។ តាម​ការ​រៀបរាប់​របស់​ជន​រងគ្រោះ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ ​និង​បងស្រី​បង្កើត​របស់​គេ​ម្នាក់ទៀត​បាន​នាំទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភ័ក្ដិ​ជន​សង្ស័យ ក្រោយពី​បាន​ផឹក​អស់​ជិត​១​កេះ​មក ជនសង្ស័យ​ឈ្មោះ នាម សំណាង បាន​បបួល​នាង​ទៅ​ទិញ​សាច់​ក្លែម។ ក្នុងពេលនោះ​ នាង​បាន​ទៅតាម​ជនសង្ស័យ ដោយ​គ្រា​ដំបូង​ជនសង្ស័យ​បាន​ឌុប​ទៅ​ផ្ទះ​របស់​គេ រួច​ឌុប​បង្ហួស​មក​វត្ត​ភ្នំ​ចំពុះ នៅ​ពេល​ទៅដល់​ទីនោះ​ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ រួច​អូស​ដៃ​នាង​រង​គ្រោះ​ចុះ​ពី​លើ​ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃរបោះ បន្ទាប់​មក​ក៏​ធ្វើ​សកម្មភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​តែម្ដង ក្រោយមក​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​រំលោភ​រួច​ នាង​ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​​ភ្លាម​ៗតែម្ដង។​


នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ នាម សំណាង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​នារី​រងគ្រោះ​មែន ប៉ុន្តែ​មិន​មែន​ជា​ការ​ចាប់​បង្ខំ​នោះ​ទេ គឺ​ជា​ការ​ត្រូវ​រ៉ូវ​គ្នា​ទាំងសងខាង ប៉ុន្តែ​ដោយសារតែ​នាង​តួច​ចិត្តនឹង​រូបគេ​និយាយ​បង្អាប់​ថា មុខ​នាង​មិន​ស្អាត ​ហើយ​បាន​ខឹង​ ក៏មក​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​គេ​តែម្ដង។​


សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​កំពុង​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕




ត្រូវរ៉ូវ​គ្នា​ឡើង​ឋានសួគ៌​ ខាង​ប្រុស​បង្អាប់​ថា​មិន​ស្អាត ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន

Post a Comment

0 Comments

Close Menu