Ad Code

ដួង មា​និ​ច បង្ហាញ​សកម្មភាព​មនុស្សធម៌​ បន្ទាប់ពី​រង​ការរិះគន់​ស្លៀកពាក់​សិច​ស៊ី​

ភ្នំពេញ ​៖ ​តារា​សម្ដែង​សិច​ស៊ី​ដែល​ធ្លាប់​រង​ការរិះគន់​យ៉ាង​ស្ពឹក​មុខ​ងើប​ស្ទើរ​មិន​រួច ​កញ្ញា ដួង ម៉ា​និ​ច នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ថ្មីៗ​នេះ​បាន​បង្ហោះ​រូបថត​ដែល​ជា​សកម្មភាព​ការ​ងារ​មនុស្សធម៌​ជាច្រើន​សន្លឹក​បង្ហាញ​ឲ្យ​ទស្សនិកជន​បានឃើញ​ និង​ដឹង​ជា​សាធារណៈ​ក្នុង​ការ​ចេញ​មុខ​ជូន​អំណោយ​ដល់​ចាស់ជរា​ដែល​ជួប​ការ​លំបាក​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។​



តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ របស់​កញ្ញា ដួង ម៉ា​និ​ច ពេលនេះ​គឺ​សុទ្ធ​សឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមកម្ម​ការងារ​មនុស្សធម៌​ដែល​ធ្វើឡើង​តាមរយៈ​ការ​យក​ថវិកា និង​សម្ភារៈ​ខ្លះ​ជូន​ដល់​ជន​ទី​ទាល់ក្រ​ចាស់ជរា​ និង​ជន​ដែល​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​ទី​ជំរក​ពិតប្រាកដ​ជាដើម​។ ​ជាក់​ស្ដែង​កាលពី​ថ្ងៃ​ម្សិលមិញ​ នាង ដួង ម៉ា​និ​ច បាន​ប្រមូល​អ្នកគាំទ្រ​របស់​នាង​ជាច្រើន​នាក់​រៀបចំ​ខ្ចប់​បាយ​ដាក់​ប្រអប់​ និង​ភេសជ្ជៈ​ព្រមទាំង​មាន​ថវិកា​ ដើម្បី​យក​ទៅ​ជួន​ដល់​ជន​អនាថា​ថា ​រស់​នៅ​តាម​ចិញ្ចើម​បណ្ដា​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​



នៅក្នុង​សកម្មភាព​មនុស្សធម៌​នេះ​គេ​សង្កេត​ឃើញ​ថា ទោះបីជា​មានការ​លំបាក​និង​នឿយហត់​បន្តិច​ក៏​ពិត​មែន​តែ​នាង​នៅតែ​មិន​មាន​ភាព​រារែក​ក្នុង​ការ​បន្តសកម្មភាព​មនុស្សធម៌​របស់​ខ្លួន​ឡើយ​។ ​ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​របស់​នាង​ខ្លះទៀត​ដែល​បាន​ទៅ​ចូលរួម​សកម្មភាព​នេះ​ជាមួយ​ ហើយ​បាន​បង្ហាញ​អារម្មណ៍​ថា ​ចូលរួម​កម្ម​វិធីចែក​អាហារ​ និង​ថវិកា​បន្តិចបន្តួច​ដល់​លោកយាយ​ លោកតា ​និង​ជន​អនា​ថា​ដេក​តាម​ចិញ្ចើម​ផ្លូវ​តាមរយៈ​មូលនិធិ​កញ្ញា ដួង ម៉ា​និ​ច។​ សូម​អគុណ​ដល់​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ និង​នាក់​ចូលរួម​ទាំងអស់គ្នា​។​



តារា​សម្ដែង​វ័យក្មេង ​កញ្ញា ដួង ម៉ា​និ​ច បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នៅ​ម៉ោង៩ព្រឹក ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា នាង​ និង​មិត្តភក្ដិ​ក្នុង​សិល្បៈ​ប្រមាណ​១០​នាក់​កាលពី​ថ្ងៃទី​៩​ ខែវិច្ឆិកា បាន​សហការ​គ្នា​រៀបចំ​ជា​បាយ​មាន​ចំនួន​១២០​ប្រអប់​ និង​មាន​ទឹក​ផ្លែឈើ​ ព្រមទាំង​ថវិកា​ខ្លះ​យក​ទៅ​ដើរ​ចែក​ជូន​ដល់​ចាស់ជរា និង​ជនអនាថា​រស់នៅ​ដេក​តាម​ចិញ្ចើម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​សកម្ម​ភាព​នេះ​បាន​ចាប់​ផ្តើម​តាំងពី​វេលា​ម៉ោង​៨​ព្រឹក​រហូត​ទល់​ម៉ោង​២​យប់ ​ព្រោះ​មិនមែន​ធ្វើ​តែមួយ​កន្លែង​នោះ​ទេ​គឺ​ចល័ត​។​



កញ្ញា ដួង ម៉ា​និ​ច បាន​និយាយ​បន្ត​ថា ចំពោះ​ថវិកា​ដែល​នាង​បាន​យក​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​ពេលនេះ​គឺ​បាន​មក​ពី​ការ​ប្រមូល​រៃអង្គាស​ពី​មិត្តភក្ដិ ​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បាន​ចំនួន​៤០០​ដុល្លារ​ហើយក៏​ឆ្លាត​ឱកាស​ពេលទំនេរ​ពី​ការងារ​សម្ដែង​នាំគ្នា​រៀបចំ​ជា​អាហារ​ និង​ថវិកា​បន្តិច​បន្តូច​ ដើម្បី​យក​ទៅ​ចែក​ជួន​ពួកគាត់​តែម្តង​។​ ជា​មួយ​គ្នា​នេះ ម៉ា​និ​ច ក៏​មាន​គម្រោង​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ចុះទៅ​ជួយ​កុមារ​ក្រីក្រ​គ្មាន​សៀវភៅ​សិក្សា និង​ចាស់ជរា​មាន​ជីវភាព​ក្រលំបាក​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​នា​អំឡុង​ខែធ្នូ​ឆាប់ៗ​ខាង​មុន​ផង​ដែរ​៕


11-11-2015i5


11-11-2015i2


11-11-2015i4


11-11-2015i1


11-11-2015i




ដួង មា​និ​ច បង្ហាញ​សកម្មភាព​មនុស្សធម៌​ បន្ទាប់ពី​រង​ការរិះគន់​ស្លៀកពាក់​សិច​ស៊ី​

Post a Comment

0 Comments

Close Menu