Ad Code

ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង

ស្វាយរៀង ៖ លោក​ឧត្ដមសេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក យូ ប៊ុន​នី អភិបាលក្រុង​ស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​តាម​ប្រកាស​លេខ​ ៩៧៦៦ ​ប្រ​.​ក​ របស់​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ដីពី​ការផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ​ ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ គឺ ទី​១-លោក​វរសេនីយ៍ទោ ងិន សុផល អត្តលេខ​០៣៧៧៣​ ពី​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ ជា​នាយការិ​យា​ល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ​និង​ជាតិពុល។


ទី​២-លោក​វរសេនីយ៍ត្រី ប្រាក់ ជុ​ត អត្តលេខ​២៨៦១៤ ​ពី​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ជា​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង។ ទី​៣-លោកស្រី​អនុសេនីយ៍ឯក សុខ វណ្ណា អត្តលេខ​២៨៦៥៣​ ជា​អធិការរង ​នៃ​អធិការ​នគរបាល​ក្រុង​ស្វាយរៀង៕
Pisey-2015-11-11-full-B


Pisey-2015-11-11-full-B1


Pisey-2015-11-11-full-B4
Pisey-2015-11-11-full-B8



ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង

Post a Comment

0 Comments

Close Menu