Ad Code

បុរស​ម្នាក់​បាត់​ខ្លួន​មួយថ្ងៃ​ ស្អែក​ឡើង​គេ​ឃើញ​ស្លាប់​អណ្ដែត​​ក្នុង​បឹង​

​កំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋ​ទៅ​ដងទឹក​មានការ​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយសារតែ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្ដែត​ទឹក​ក្នុង​បឹង នៅ​ក្រោយ​ភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច។


​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា​ សព​បុរស​រងគ្រោះ​មានឈ្មោះ យ៉ែម​ រី​ម អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ បន្ទាប់ពី​ស្រង់​ចេញពី​ទឹក​មក​ដាក់​លើគោក និង​បាន​ព័ទ្ធ​ខ្សែ​ការពារ​រួចមក សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​តាម​បច្ចេកទេស​លើ​សព​បុរស​រង​គ្រោះ ហើយ​បាន​សន្និដ្ឋាន​ឲ្យ​ដឹង​ថា​ គឺ​គេ​ស្លាប់​ដោយសារ​លង់ទឹក អាច​ថា​ ខ្យល់គរ​ដួល​ក្នុង​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់។

​ ​

សមត្ថកិច្ច​បាន​បន្ត​ដោយ​ស្រង់​សម្ដី​ម្តាយ​របស់​ជនរងគ្រោះ​ថា​ នៅ​រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា​​គេ​បាន​ឃើញ​កូន​គាត់​ជា​ជនរងគ្រោះ​ស្រវឹងស្រា​យ៉ាង​ខ្លាំង ហើយ​បាន​ដើរទៅ​មាត់បឹង​តែ​គ្មាន​អ្នកណា​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​ជា​ទម្លាប់​រូបគេ​នោះ​តែងតែ​ចុះ​ទៅ​ដក​ព្រលឹត​នៅ​បឹង​ខាង​លើ​នេះ​រាល់ថ្ងៃ។ ស្រា​ប់តែ​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​កូន​គាត់​បាន​អណ្ដែត​ក្នុង​ទឹក​បឹង​ខាង​លើ​នេះ​តែម្តង។



សព​បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ធ្វើបុណ្យ​​តាម​ប្រ​ពៃ​ណី នៅក្នុង​លំនៅឋាន​ជន​រងគ្រោះ​ក្នុង​ភូមិ​អន្លង់​ត្នោត៕


11-11-2015n1


​ ​




បុរស​ម្នាក់​បាត់​ខ្លួន​មួយថ្ងៃ​ ស្អែក​ឡើង​គេ​ឃើញ​ស្លាប់​អណ្ដែត​​ក្នុង​បឹង​

Post a Comment

0 Comments

Close Menu