Ad Code

ប្រធាន​សមាគម​ស្ត្រី​មេផ្ទះ​ នៃ​បញ្ជា​ការដ្ឋាន​ភូមិ​យោធភូមិភាគ​ទី​៣​ នាំ​យក​សម្ភារៈ​ជូន​កងទ័ព​ជួរមុខ​

កំពង់ស្ពឺ ៖ ប្រធាន​សមាគម​ស្ត្រី​មេផ្ទះ​ នៃ​បញ្ជា​ការដ្ឋាន​ភូមិភាគ​ទី​៣​ បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​សាកសួរ​សុខទុក្ខ​ដល់​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ ទិវា​បុណ្យ​ឯករាជ​ជាតិ ០៩​វិច្ឆិកា ឆ្នាំ​១៩៥៣ និង​៩​វិច្ឆិកា ឆ្នាំ ២០១៥ និង​ថ្ងៃកំណើត​កងយោធពលខេមរភូមិន្ទ​ផង​ដែរ។​


ការ​ចុះ​សួរសុខទុក្ខ​កម្លាំង​យោធា​ជួរមុខ​ប្រចាំ​ទិស​កោះកុង​នេះ​ ដឹកនាំ​ដោយ​លោកស្រី ពេជ្រ ភា​រុណ ភរិយា​របស់​លោក​ឧត្ដមសេនីយ៍​ឯក​ យឿ​ង សុខុន មេបញ្ជាការ​រង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ទី​៣ បាន​ចុះ​សួរ​សុខ​ទុក្ខ​ដល់​នាយ នាយទាហាន​រង និង​ពលទាហាន ដែល​កំពុង​ឈរជើង​នៅ​តំបន់​ក្បាលឆាយ ភ្នំ​១០០ ស្ថិត​ក្នុង​ស្រុក​មណ្ឌល​ស៊ី​មា ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​កន្លង​មក​នេះ។


លោក​ឧត្ដមសេនីយ៍​ទោ សោម សា​មិត្ត មេបញ្ជាការ​រង​ភូមិភាគ​ទី​៣​ប្រចាំ​ទិស​ខេត្ត​កោះកុង បាន​ប្រាប់​ថា កងកម្លាំង​នៅ​ជួរ​ទាំងអស់​មាន​ភាព​កក់ក្ដៅ​បំផុត​ក្នុង​ការ​ការពារ​ទឹកដី​មិន​មាន​បរទេស​ណា​មក​ឈ្លានពាន​បាន​នោះ​ទេ ហើយ​ចំពោះ​អ្នក​រស់​នៅ​ខាងក្រោយ​ ក៏​មិនបាន​ភ្លេច​ពី​សុខទុក្ខ​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែរ។


លោក​បន្ត​ថា ដោយសារ​តែ​ការ​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ទាំងអស់នោះ ទើប​កងកម្លាំង​នៅ​តាម​ព្រំដែន​មានការ​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ទឹកដី ជាក់ស្ដែង​ក្នុង​ឱកាស​អបអរសាទរ​បុណ្យ​ឯករាជ​ជាតិ គម្រប់​ខួប​លើ​ទី​៦២ ថ្ងៃ​ទី​០៩​វិច្ឆិកា សហគមន៍​ស្ត្រី​មេផ្ទះ នៃ​យោធភូមិភាគ​ទី​៣ បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​អញ្ជើញ​ជួប​សាកសួរ​សុខទុក្ខ និង​ការរស់នៅ​របស់​នាយ នាយទាហានរង និង​ពលទាហាន ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​កម្ពុជា នៅ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ទិស​ខេត្ត​កោះកុង។


លោក​បាន​បញ្ជាក់​ថា សភាពការណ៍​តាម​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា-ថៃ​ នៅ​ខេត្ត​កោះកុង​មាន​ការ​ស្ងប់ស្ងាត់​ធម្មតា ​ហើយ​ការ​ទំនាក់ទំនង​គ្នា​រវាង​ភាគី​ទាំងសងខាង​ បាន​ធ្វើ​ឡើងជា​ញឹកញាប់ ដើម្បី​បង្ក​ភាព​ស្និទ្ធស្នាល​នឹង​គ្នា និង​ការ​ទំនាក់ទំនង​ការងារ​ផ្សេងៗ​ជាមួយគ្នា​យ៉ាង​ល្អ​ប្រសើរ​បំផុត។​

លោកស្រី​ ពេជ្រ ភា​រុណ ប្រធាន​សមាគម​ស្ត្រី​មេផ្ទះ​នៃ​បញ្ជា​ការដ្ឋាន ភូមិភាគ​ទី​៣​បាន​ថ្លែង​ថា គ្រប់​កាលៈទេសៈ​អ្នក​រស់​នៅ​តំបន់​ក្រោយ តែងតែ​ផ្តល់​នូវ​កម្លាំងចិត្ត ស្មារតី ដល់​នាយ នាយ​ទាហាន​រង និង​ពលទាហាន​ដែល​កំពុង​ឈរជើង តំបន់​ជួរមុខ​រហូត ដើម្បី​លើកទឹកចិត្ត​ឲ្យ​បងប្អូន​មាន​ឆន្ទៈ​កម្លាំង​មោះមុត​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ទឹកដី។


លោកស្រី​បន្ត​ថា ឆ្លៀត​ឱកាស​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​០៩​វិច្ឆិកា ឆ្នាំ​១៩៥៣ និង​០៩​វិច្ឆិកា ឆ្នាំ​២០១៥ ​គម្រប់​ខួប​លើក​ទី​៦២​នេះ ​ក្រុមការងារ​សហគមន៍​ស្ត្រី​មេផ្ទះ​ភូមិភាគ​៣​ បាន​នាំ​យក​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់ដឹកនាំ និង​ផ្តល់​ជូន​គ្រឿង​ឧបភោគបរិភោគ មាន​មី​ចំនួន​១៨៦​កេះ ត្រីខ​កំប៉ុង​១០​កេះ ប៊ីចេង​៣៣​គីឡូ ទឹកត្រី​ដប​តូច​៥០​យួរ​ ទឹក​ត្រី​ប៊ីដុង​២០​ប៊ីដុង​ ទឹកក្រូច​២០​កេះ​ ស្រា​បៀរ​៤៥​កេះ និង​ថវិកា​៨.៤០០.០០០​រៀល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។​

សូម​បញ្ជាក់​ថា ក្រោយពី​សភាពការណ៍​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ កម្លាំង​យោធា​ភូមិភាគ​ទី ៣​ បាន​ដាក់​កម្លាំង​ឈរជើង​ជួរ​ជាប្រចាំ ហើយ​សភាពការណ៍​មិនសូវ​ជា​តានតឹង​ដូច​សមរភូមិ​ខេត្ត​ព្រះវិហារ​ឡើយ និង​ធ្លាប់​មាន​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​សភាពការណ៍​ជា​ធម្មតា​ទេ៕ Pisey-2015-11-11-full-F


Pisey-2015-11-11-full-F1


Pisey-2015-11-11-full-F3


Pisey-2015-11-11-full-F50


Pisey-2015-11-11-full-F51


Pisey-2015-11-11-full-F54


Pisey-2015-11-11-full-F56


Pisey-2015-11-11-full-F57


Pisey-2015-11-11-full-F58


Pisey-2015-11-11-full-F59


Pisey-2015-11-11-full-F60


Pisey-2015-11-11-full-F61



ប្រធាន​សមាគម​ស្ត្រី​មេផ្ទះ​ នៃ​បញ្ជា​ការដ្ឋាន​ភូមិ​យោធភូមិភាគ​ទី​៣​ នាំ​យក​សម្ភារៈ​ជូន​កងទ័ព​ជួរមុខ​

Post a Comment

0 Comments

Close Menu