Ad Code

ខឹង​ម្ចាស់បំណុល​ទារ​លុយ​ញឹកញាប់​ពេក​ជួល​ឃាតករ​សម្លាប់

​ក្រចេះ ៖ ​ឃាតករ​ជា​ជន​ដៃ​ដល់​ស៊ីឈ្នួល​សម្លាប់​មនុស្ស​តម្លៃ​ខ្លួន​ត្រឹម​២​លាន​រៀល និង​ស្ត្រី​ដែល​នៅ​ពី​ក្រោយ​ជា​អ្នក​ជួល​ឲ្យ​សម្លាប់​ស្ត្រី​រងគ្រោះ​ជា​ម្ចាស់បំណុល​ក្នុង​រឿង​ជម្លោះ​ជំពាក់​លុយ​ចងការ នៅក្នុង​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ត្រូវ​បាន​នគរបាល​វែកមុខ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជាង​៤​ម៉ោង​នៅ​កន្លែង​កើត​ហេតុ​។


​ស្ត្រី​រងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​កូន​១​រស់នៅ​ចំណុច​កើត​ហេតុ​ត្រូវ​បាន​ចាក់​សម្លាប់​ពី​ជន​ដៃ​ដល់​ប្រដាប់​ដោយ ដែកគាស់ ដែកគោល​មុខស្រួច ត្រូវ​ចំ​គល់​ដោះ​ខាង​ឆ្វេង ខណៈ​ដែល​ស្ត្រី​រងគ្រោះ​កំពុង​ដេក​លើ​ប៉ោអ៊ី ក្រោមផ្ទះ​ម្នាក់ឯង​កាលពី​វេលា​ម៉ោង​២យប់​ឈាន​ចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​



សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហិន ភាព អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជា​អ្នក រក​ស៊ី​ចងការ​ប្រាក់​តាម​ភូមិ ​នគរបាល​ស្រុក​សំបូរ​បាន​បង្ហាញ​អត្តសញ្ញាណ​ជន​ដៃ​ដល់​ជា​ឃាតករ​ស៊ី​ឈ្នួល​ឈ្មោះ ឡឹ​ក ចាន់​វាសនា ហៅ​ក្លូ អាយុ​២៨​ឆ្នាំ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ និង​ក៏​ជា​មុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន ចំណែកឯ​ស្ត្រី​ដែល​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​ជួល​ជន​ដៃ​ដល់​ឲ្យ​សម្លា​ប់​ឈ្មោះ ស៊ុន វ៉ា​រី ហៅ​វិ​ន អាយុ​៤៧​ឆ្នាំ ហើយ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ ជា​មួយ​គ្នា ក្នុងភូមិ​ច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។​


សមត្ថកិច្ច​មិនបាន​បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​ជា​កូនបំណុល​ជំពាក់​ប្រាក់​ប៉ុន្មាន​នោះ​ឡើយ តែ​សម​ត្ថ​កិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ និង​ឃាតករ ​ដើម្បី​សាកសួរ​ហើយ​កសាង​សំណូម​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់ការ​តា​ផ្លូវច្បាប់​៕


3-11-2015f


3-11-2015f1




ខឹង​ម្ចាស់បំណុល​ទារ​លុយ​ញឹកញាប់​ពេក​ជួល​ឃាតករ​សម្លាប់

Post a Comment

0 Comments

Close Menu