Ad Code

ចិន​ ​និយាយ​វាយតម្លៃ​អំពី​ឥទ្ធិពល​ ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ាស៊ីហ្វិក

ក្រសួងពាណិជ្ជកម្ម​ចិន​ ​បាន​និយាយ កាល​ពី​ថ្ងៃ​សុក្រ​ថា ​ចិន​​កំពុងតែ​វាយតម្លៃ​អំពី​ឥទ្ធិពល​​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ ​គឺ​កិច្ចព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លងកាត់​ប៉ាស៊ីហ្វិក Trans-Pacific Partnership (TPP) ដែល​គាំទ្រ​ដោយ​អាមេរិក។



​ប្រទេស​ចិន​ ​មិន​ស្ថិតនៅ​ក្នុងចំណោមប្រទេស Pacific Rim ទាំង ១២ នោះទេ ​ដែល​កាលពី​ខែ​មុន ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​ដែលជា​មហិច្ឆតា​ធំ​បំផុត​នៅក្នុង​ជំនាន់​មួយ​នេះ​នោះ។​ ​កិច្ចព្រមព្រៀង​នេះ​មាន​រួមបញ្ចូល​ទាំង ប្រទេស​អូស្ត្រាលី និង​ប្រទេស​ជប៉ុន ​នៅក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត ដែល​រួមបញ្ចូល​គ្នា​មានតម្លៃ ២៨ លាន​លាន​ដុល្លារ។



​អត្ថបទ​ទាំង​មូលនៃ​កិច្ចព្រមព្រៀង​ត្រូវ​បាន​​ចេញផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍។​ ក្រសួង​ពាណិជ្ជកម្ម​ចិន​ ​បាន​និយាយ​នៅក្នុង​​សេចក្ដី​ថ្លែងការណ៍​ដ៏​ខ្លី​មួយ​ថា ​ចិន​បានកត់សម្គាល់​ឃើញថា ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ត្រូវបាន​ចេញផ្សាយ ​និង​ត្រូវបាន​អនុវត្ដ​ទាំងស្រុង​ ព្រមទាំង​ការវាយតម្លៃ​ជា​ប្រព័ន្ធ​អំពី​ឥទ្ធិពល​របស់​វា​។ ក្រសួង​នេះ​មិនបាន​និយាយ​លម្អិត​នោះទេ​។



​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ចិន​ ​បានឱ្យដឹង កាលពី​ខែ​មុន​ថា ​ប្រទេស​ចិន​ ​មិនមាន​អារម្មណ៍​ថា ​ត្រូវ​បាន​តម្រង់​គោលដៅ​ដោយ​កិច្ចព្រមព្រៀង TPP នោះទេ ​ប៉ុន្ដែ​មុខជា​នឹង​វាយតម្លៃ​អំពី​ឥទ្ធិ​ពល​នៃ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​មិន​​ខាន​។ ​ក្រុង​ប៉េកាំង​​ បាន​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់ខ្លួន​ផ្ទាល់ ​គឺ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ RCEP ​ជា​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី ដែល ១៦ ប្រទេស​បានស្នើ​ឡើង ​និង​ជា​ប្លុក​ធំ​បំផុត​របស់​ពិភពលោក ដែល​រួមបញ្ចូល​ប្រជាជន​ចំនួន ៣.៤ ពាន់​លាន​នាក់​។



​ ​RCEP ដែល​នឹង​រួមមាន​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចំនួន ១០ បូក​ទាំង​ប្រទេស​ចិន ​ឥណ្ឌា​ ​ជប៉ុន ​កូរ៉េខាងត្បូង​ អូស្ដ្រាលី​ និង​ណូ​វែ​ល​ហ្សេ​ឡង់​ផង ​គឺជា​គម្រោង ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង ​ដែល​បានទទួល​នូវ​ភាព​លេចធ្លោ​ថា ជា​ជម្រើស​ផ្សេង​មួយទៀត ចំពោះ​ផែនការ​របស់​អាមេរិក​។



TPP មានបំណង​ដើម្បី​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ និង​កំណត់​ស្ដង់ដារ​រួមមួយ ចាប់ពី​ប្រទេស​វៀតណាម​ ទៅដល់​ប្រទេស​កាណាដា។​ ប៉ុន្ដែ​កិច្ចព្រមព្រៀង TPP នេះ ក៏ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​មធ្យោបាយ​មួយ​ដើម្បី​ប្រឆាំង​តប​ចំពោះ​ឥទ្ធិពល​សេដ្ឋកិច្ច​ និង​នយោបាយ​ដែល​កាន់តែ​មានជោគ​ជ័យ​រប​ស់​ចិន​នោះ​ផងដែរ​៕


Reuters




ចិន​ ​និយាយ​វាយតម្លៃ​អំពី​ឥទ្ធិពល​ ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ាស៊ីហ្វិក

Post a Comment

0 Comments

Close Menu