Ad Code

ប្រជាជន​ក្នុង​ឃុំ​លាងដៃ​ស្រុក​អង្គរធំ ​ព្រួយបារម្ភ​ខ្លាច​ក្មេងៗ​ជំនាន់​ក្រោយ ​ខ្វះ​ការ​យល់​ដឹង ​ពី​​ប្រពៃណី​ទំនៀមទម្លាប់​

សៀមរាប ៖ ចាស់ទុំ​ចំណាំ​ធ្វើ​ទទួល​បាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​១៦០០​ម៉ែត្រ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្ត​សៀមរាប ដោយ​មើល​ឃើញ​ពី​ការ​លំបាក ​ក្នុង​ការ​ធ្វើដំណើរ​របស់​អ្នកភូមិ​លាងដៃ​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​ខេត្ត​សៀមរាប​អាជ្ញាធរ​អប្សរា​ បាន​កសាង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​១៦០០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​ពីលើ​ដាន​ផ្លូវ​ចាស់ ​ដែល​ជា​ផ្លូវ​រទេះ​និង​ធ្វើ​លូ​ថ្មី​២​កន្លែង​រួម​ទាំង​ជួលជុល​លូ​ចាស់​មួយកន្លែង​ផង​ពី​ភូមិ​លាងដៃ មកទល់​និង​ផ្លូវ​វង់​ធំ​ត្រង់ចំណុច​ខាងកើត​ប្រាសាទ​ព្រះខ័ន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ជា​ប្រយោជន៍​ដល់​ពួកគាត់​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ជាពិសេស​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ជាង​មួយ​ពាន់​គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ទាំង​ប្រាំ គឺ​ភូមិ​លាងដៃ ភូមិ​ដូន​ឪ ភូមិ​តា​ប្រុក ភូមិ​សំរោង​និង​ភូមិ​ភ្លង់​ ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​។​នៅ​ចុង​សប្តាហ៍​នេះ​ដោយបាន​ការឯកភាព​ព​អាជ្ញាធរ​ដែនដី​និង​អាជ្ញាធរ​ជាតិ​អប្សរា​អ្នកភូមិ​បាន​នាំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី បួងសួង​សុំ​សេចក្តីសុខ​ចំរើន​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​តាម​បែប​ទំនៀមទម្លាប់​ប្រពៃណី​ធ្វើ​ពិធី​សម្ពោធ​ដើម្បី​សុវត្ថិភាព​សេចក្តីសុខ​ក្សេមក្សាន​របស់​កូនចៅ​ក្នុងការ​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​។​ចាស់​ព្រឹ​ទ្ឋា​ចា​រ្យ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​សម្តែង​ក្តី​ត្រេកអរ​ផង​និង​សម្តែង​ក្តីបារម្ភ​ផង​ខ្លាច​បាត់បង់​ជំនឿ​ទំនៀមទម្លាប់​ប្រពៃណី​នៅ​ទីនេះ​ដែល​មុន​ឬ​ក្រោយ​សាងសង់​អ្វីៗ​ជា​សម្បត្តិ​សាធារណៈ​ឬ​គ្រួសារ​ក្តី​គេ​តែងតែ​ធ្វើ​ពិធី​ក្រុង​ពាលី​បួងសួង​ដើម្បី​សុំ​សេចក្តីសុខ​ពី​អ​រុក្ខ​អារក្ស​អ្នកថែរក្សា​ភូមិករ​ម្ចាស់​ស្រុក​និង​ដើម្បី​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយៗ​បាន​ឃើញ​ និង​បាន​យល់ដឹង​ពី​ប្រពៃណី​ទំនៀប​ទំលាប់​របស់​ជីដូន​ជីតា​ខ្មែរ​យើង​ ដែលមាន​តាំងពី​យូរលង់​ណាស់​មក​ហើយ។


តាម​ប្រសាសន៍​លោក​ហម ​ហន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​លាងដៃ​បាន​ប្រាប់​ថា ​ផ្លូវ​ថ្មី​នេះ​កាលពីមុន​ជា​ផ្លូវ​រទេះ​ចាស់ ដែល​អ្នកស្រុក​ហៅថា ថ្នល់​ដាច់​។ រាល់​ខែ​ភ្លៀង​ធ្លាក់​ម្ដងៗ គឺ​ពិបាក​ធ្វើដំណើរ​ជាខ្លាំង ទាំង​អ្នក​ជិះ​ម៉ូតូ ជិះ​កង់ និង​ដើរ​ក្ដី​ពិសេស​អ្នក​ទៅ​លក់ដូរ​នៅ​តាម​ប្រាសាទ​តែម្ដង​។ ដោយ​ឃើញ​ពី​ភាព​លំបាក​ទាំងនេះ ក្រុម​ប្រឹក្សាឃុំ និង​ប្រជាជន​ក៏បាន​ដាក់​សំណើ​តាមរយៈ​ក្រុមការងារ​សហគមន៍ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ស្រុក​អង្គរធំ ដើម្បី​ពិនិត្យ​លទ្ធភាព​ជួសជុល​ផ្លូវ​នេះ​សារជាថ្មី​។

។ មិនតែប៉ុណ្ណោះ លោក​ក៏បាន​ប្តេជ្ញា​ចូលរួម ក្នុងការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ផ្លូវ​ថ្នល់ ឱ្យបាន​គង់វង្ស​យូរអង្វែង ព្រោះ​នេះ​ជា​ផ្លូវ​របស់​យើង​ទាំងអស់គ្នា​។


ចំណែក​បងស្រី យី សា​លីន ជា​កសិករ​នៅ​ភូមិ​លាងដៃ ដែល​តែងតែ​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​នេះ​ជាប្រចាំ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​អំណរ​សាទរ​អរគុណ​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ជាតិ​ដែល​​បាន​ស្ថាបនា​ផ្លូវ​នេះ​ឡើង សម្រាប់​អ្នក​ឃុំ​លាងដៃ​ងាយ​ធ្វើដំណើរ​ទៅ​មណ្ឌល​សុខភាព​យប់​ព្រលប់​ឬ ចង់​ទៅ​ទិញ​ម្ហូប ឬ​យក​អីវ៉ាន់​ទៅ​លក់ដូរ​នៅ​ផ្សារ​ក៏​លឿន ទៅ​ប្រាសាទ​ក៏​លឿន ចង់​ដើរ​ក៏​ស្រួល មិន​ដូច​ពីមុន ឱ្យ​តែ​ខែ​ភ្លៀង​ម្ដងៗ​គឺ​យ៉ាប់​ចិត្ត​ណាស់ ផ្លូវ​ក្រឡិកក្រឡុក ដើរ​ជាប់​ជើង បើ​ជិះ​ម៉ូតូ​វិញ គឺ​ជិះ​ទៅ​មិនកើត​ទេ ទាល់តែ​ទុក​នៅ​ជ្រុង​ម្ខាង ហើយ​ដើរ​ទៅបាន​រួច​។ ដូចជា​ធ្វើ​ប្រឡាយទឹក សាលារៀន ការដាំ​ដើមឈើ ការលើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាជន និង​ផ្តល់​ចំណេះដឹង​ទាក់ទង​និង​បរិស្ថាន ការថែរក្សា និង​អភិរក្ស​សម្បត្តិ​ដូនតា​ក្នុង​តំបន់​ផងដែរ​។​លោក សឺ​ង គង់ ទីប្រឹក្សា អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ឱកាស​នាំ​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​ក្នុង​ពិធី​នោះ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​យកចិត្តទុកដាក់​ថែរក្សា​និង​អភិរក្ស​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​អ្នក​រស់នៅ​ក្បែរ​តំបន់​អង្គរ​និង​បាន​អំពាវនាវ​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​សម្រាប់​ជា​ប្រយោជន៍​យើង​ទាំងអស់គ្នា៕




ប្រជាជន​ក្នុង​ឃុំ​លាងដៃ​ស្រុក​អង្គរធំ ​ព្រួយបារម្ភ​ខ្លាច​ក្មេងៗ​ជំនាន់​ក្រោយ ​ខ្វះ​ការ​យល់​ដឹង ​ពី​​ប្រពៃណី​ទំនៀមទម្លាប់​

Post a Comment

0 Comments

Close Menu