Ad Code

រថភ្លើង​ធ្លាក់​ចូល​ទន្លេ​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​២០​នាក់​រងរបួស​១០០នាក់

រដ្ឋាភិបាល​ក្នុងស្រុក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា រថភ្លើង​ដឹក​អ្នកដំណើរ​២​ខ្សែ បាន​ធ្លាក់​ចូលទៅ​ក្នុង​ទន្លេ​នៅ​រដ្ឋ​ភាគ​កណ្តាល​ម៉ា​ដ​យ៉ា​ប្រទេស ប្រទេស​ឥណ្ឌា ក្រោយ​ទឹកជំនន់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​ទ្រុឌទ្រោម ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​២០​នាក់ និង​ជាង​១០០​ផ្សេងទៀត រងរបួស។

ក្រុម​មន្ត្រី បាន​អះអាង​ថា ក្រុម​អ្នក​មុជ​ទឹកបាន​ប្រើប្រាស់​បំពង់​អុកស៊ីហ្សែន ដើម្បី​មុជទឹក​ទាញ​យក​អ្នកដំណើរ​ដែល​ជាប់​នៅ​ខាងក្នុង​ទូរថភ្លើង ហើយ​មនុស្ស​៣០០​នាក់ ត្រូវ​បាន​សង្គ្រោះ​ទាន់ពេល​កាលពី​ព្រឹក ហើយ​មនុស្ស​រាប់​សិប​នាក់ ត្រូវ​បាន​រួសរាន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ទាំង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាទីបំផុត។

ក្រសួង​អាយ​ស្ម័​យាន​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ទូ​រថភ្លើង​ចំនួន​១២​ទូ​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ Kamayani Express បាន​ធ្លាក់​ផ្លូវ​នៅ​ជិត​ស្រុក​ហា​ដា កាលពី​ល្ងាច​ថ្ងៃ​អង្គារ។ រីឯ​ទូរថភ្លើង​ចំនួន​៦​ទូ​ទៀត​របស់​ក្រុមហ៊ុន Janata Express បាន​ធ្លាក់​ផ្លូវ​ក្នុងអំឡុងពេល​ប្រហាក់ប្រហែល​នេះ​ដែរ។

លោក​ម៉ា​ណូ ស៊ីន​ហា គឺជា​រដ្ឋមន្ត្រីក្រសួង​អាយ​ស្ម័​យាន​ឥណ្ឌា បាន​និយាយថា លុយ​ចំនួន​៣១០០​ដុល្លារ​អាមេរិក ខាង​ក្រសួង​នឹង​សងជំងឺចិត្ត​ដល់​គ្រួសារ​អ្នក​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​មួយ​នេះ ៧៨០​ដុល្លារ​សម្រាប់​អ្នក​រងរបួស​ធ្ងន់ និង​៤០០​ដុល្លារ សម្រាប់​អ្នក​រងរបួស​ស្រាល។

ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹក​ច្បាស់​នោះ​ទេ​ថា​តើ មាន​អ្នកដំណើរ​ប៉ុន្មាន​នាក់​មាននៅ​ក្នុង​រថយន្ត​ភ្លើង​ទាំង​២​ខ្សែ​នេះ ពេល​ឧប្បត្តិហេតុ​កើតឡើង ខណៈ​ដែល​ការស៊ើបអង្កេត​ពី​មូលហេតុ​ពិតប្រាកដ​បណ្តាល​ឲ្យ​រថភ្លើង​ធ្លាក់​ផ្លូវ កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត៕

T-08-05-15-z32-full

T-08-05-15-z30-full


រថភ្លើង​ធ្លាក់​ចូល​ទន្លេ​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​២០​នាក់​រងរបួស​១០០នាក់

Post a Comment

0 Comments

Close Menu