Ad Code

កងពលតូច​ថ្មើរជើង​លេខ​៥១​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆមាស​ទីមួយ

បន្ទាយមានជ័យ ៖ ស្ថានភាព​ការងារ​តាម​បណ្តោយ​ព្រំដែន​កម្ពុជាថៃ មាន​ភាព​ប្រក្រតី​ធម្មតា​តែ​ខាង​ថៃ​នៅតែ​បន្ត​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាប្រចាំ​នៅ​ជួរមុខ នេះ​បើ​តាម​ការ​លើក​ទ្បើង​រប​ស់លោក សេង​ធា​រិ​ន នាយសេនាធិការ​ចម្រុះ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆមាស​ទី១និង​ផ្សព្វផ្សាយ​ទិសដៅ​បន្ត​ឆ​មាស​ទី​២​ឆ្នាំ២០១៥​ក្រោម​ការចូលរួម​ពី​សំណាក់ ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេ​បញ្ជាការរង​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​នៅ​នឹង​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​នា​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០១៥។

លោក ឈឿន សារិទ្ធ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​51​បាន​ថ្លែង​ថា អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​អនុវត្ត​ម៉ឺងម៉ាត់​តាម​បទបញ្ជា សារាចរ សេចក្តី​ណែនាំ​របស់​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងទ័ព​ជើងគោក​និង​យោធភូមិភាគ​៥ពិសេស​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រក្សា​បាន​ព្រំដែន​មិត្តភាព សន្តិភាព សហ​ប្រតិ​ប​តិ្ត​ការ​និង​អភិវឌ្ឍន៍។

ក្រៅពី​ការងារ​ពង្រឹង​ប្រៀប​នៅ​ព្រំដែន កងពល​បាន​ជំរុញ​ការគ្រប់គ្រង​ពង្រឹង​កម្លាំង ហ្វឹកហ្វឺន​អប់រំ​រៀនសូត្រ ការ​កសាង​ជំរុំ​បន្ទាយ ធានា​ជីវភាព​រស់នៅ​និង​សុខមាលភាព​ដល់​កងទ័ព​។ ជាមួយ​នោះ​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម។

លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេ​បញ្ជាការ​រង​នាយសេនាធិការ​យោធភូមិភាគ​ទី៥បាន​មានប្រសាសន៍​ឯកភាព​ចំពោះ​ភារកិច្ច​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លងមក​របស់​កងពលតូច​ថ្មើរជើង​និង​សម្រាប់​ទិសដៅ​បន្ត​លោក​សូម​ឲ្យ​អនុវត្ត​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ដែល​បាន​ដាក់អោយ​កង​កម្លាំង​អនុវត្ត​កាលពី​ថ្ងៃទី​២៣​កន្លង​ទៅ​នេះ​។ ហើយ​ត្រូវ​បន្ត​សហការ​ទំនាក់​ទំនង​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​បន្ទាត់​ព្រំដែន​និង​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​៕


កងពលតូច​ថ្មើរជើង​លេខ​៥១​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆមាស​ទីមួយ

Post a Comment

0 Comments

Close Menu