ករណីនេះ កើតមានឡើងនៅលើរថភ្លើង នៅតាមឧទ្យាន សូម្បីតែនៅតាមហាងកាហ្វេ ក៏ដោយ។ នោះគឺនៅជុំវិញពិភពលោកកាលពីថ្ងៃសុក្រ កន្លងទៅនេះ ក៏ដូចជាកាលពីថ្ងៃសៅរ៍ បន្ទាប់មកទៀតផងដែរ ស្ដ្រីដល់ទៅរាប់ពាន់នាក់បានមកជួបជុំគ្នាជាសាធារណៈ ក៏ដូចជាករណីបែបយ៉ាងនេះបានកើតមាននៅតាមផ្ទះសម្បែងផ្ទាល់ខ្លួន តាមការិយាល័យ និងបន្ទប់ឈប់សម្រាកជាដើម។ នោះជាសកម្មភាពដែលបង្ហាញឲ្យឃើញពីការលុបចោលនូវស្លាកស្នាមសង្គម ហើយបង្កើនការប្រុងប្រយ័ត្នចំពោះហេតុការណ៍ រួមទាំងបង្ហាញនូវអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ តាមរយៈព្រឹត្ដិការណ៍កើតមានជារួមក្នុងពេលតែមួយនេះ។
ព្រឹត្ដិការណ៍ដែលស្ដែងឲ្យឃើញពីស្ដ្រីបំបៅកូនដោយទឹកដោះរបស់ខ្លួនហៅថា ព្រឹត្ដិការណ៍ The Big Latch On ជាប្រចាំឆ្នាំ ត្រូវបានគេដឹងដោយមានការចូលរួមពីស្ដ្រីដល់ទៅជិត៣៥,០០០នាក់ នៅក្នុងជាង៣០ប្រទេសនាឆ្នាំនេះ។ នោះហើយដែលហៅថា សប្ដាហ៍បំបៅកូនដោយទឹកដោះម្ដាយនៃពិភពលោក World Breastfeeding Week, The Big Latch On ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសណូវែលហ្សេឡង់ បង្កើតឡើងដោយអង្គការសប្បុរស Women’s Health Action នៅឆ្នាំ២០០៥ ត្រូវបានរាលដាលទៅ ដល់សហរដ្ឋអាមេរិក ដោយក្រុមគ្រួសាររបស់មនុស្សដែលមានបំណងយ៉ាងប្រពៃ គឺក្រុម Small Beginings នៅឆ្នាំ២០១០ ព្រមទាំងបានរាលដាលទូទាំងពិភពលោក ចាប់ពីពេលនោះមកដល់ឆ្នាំនេះតែម្ដង។ នៅឆ្នាំនេះសប្ដាហ៍ The Big Latch On ត្រូវបានរៀបចំឡើងដោយក្រុមទាំងនោះនៅក្នុង៦ទ្វីបរួមមាន អាមេរិកខាងត្បូង អាសីុ និងអាហ្វ្រិកផង។
ពេលដែលអ្នកម្ដាយខ្លះនៅអាមេរិកខាងជើង ជ្រើសរើសការបំបៅដោះកូននេះ ដើម្បីចូលរួមព្រឹត្ដិការណ៍នៅតាមមន្ទីរពេទ្យដែលជាមជ្ឈមណ្ឌលសហគមន៍ ក៏ដូចជានៅទីលាន Time Square បែរជាមានក្រុមមួយនៅក្នុងប្រទេសហ្វី លីពីន បានរៀបចំបង្កើតឲ្យមានព្រឹត្ដិការណ៍នេះ នៅឯកន្លែងលក់ទំនិញមួយនៅឯក្រុង metro Manila ដោយឡែកនៅឯប្រទេសចិន ក្រុមស្ដ្រីបានបំបៅដោះកូននៅតាមផ្លូវក្រោមដី។
អង្គការសុខភាពពិភពលោក WHO បានធ្វើការចូលរួមជាវិភាគទានអំពីការបំបៅដោះកូនដោយទឹកដោះម្ដាយនោះ ដើម្បីជាការបង្កើននូវអត្ថប្រយោជន៍នៃសុខភាពជារួមមានការផ្ដល់អាហារូបត្ថម្ភ ដើម្បីការចម្រើនលូតលាស់ទាំងរូបកាយ និងខួរក្បាល ជាមួយនឹងការបង្កើនបញ្ញាដល់ទារក-ទារិកា បង្ការការពារបានពីករណីជំងឺផ្លូវដង្ហើម ព្រមទាំងជំងឺតម្កាត់អ្វីផ្សេងៗទៀតដែលគំរាមកំហែងដល់អាយុជីវិត ប្រឆាំងនឹងអាការៈធាត់ ក៏ដូចជាជំងឺផ្សេងៗទៀតផងដែរ។ បើតាមអនុសាសន៍ដែលផ្ដល់ឲ្យដោយមន្ទីរពេទ្យកុមារ American Academy of Pediatrics ថា ការបំបៅដោះកូនដោយទឹកដោះម្ដាយ គួរតែត្រូវបានធ្វើនៅក្នុងរយៈពេល៦ខែដំបូងនៃអាយុរបស់ទារក-ទារិកា៕
អ្នកម្ដាយនៅទូទាំងពិភពលោកបង្ហាញឲ្យឃើញពីការប្រយុទ្ធប្រឆាំងទៅនឹងស្លាកស្នាមសង្គម

0 Comments