Ad Code

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នីង​ប្រទេស​ចិន​​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត

ភ្នំពេញ ​៖ ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ​ឈ្មោះ កែវ វិ​ន មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គ​បូរី ខេត្ត តាកែវ ដែល​ត្រូវបាន​មេខ្យល់​បោក​នាំយកទៅ​ធ្វើការ និង​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន ដើម្បី​បានធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០១៥ តាម​ជើងយន្តហោះ MU 745 ហើយនឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង​១២ និង​៤០​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ ដែល​ទទួលបាន​កាលពី​វេលា​ម៉ោង​៥ និង​៣០ ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ មុននេះ បាន​ឲ្យ​ដឹង​កាល​ថា បច្ចុប្បន្ន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ហើយ​និង​ស្ថាន​ឯកអគ្គរាជទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ចិន បាននិងកំពុង​មមាញឹក​ក្នុងការ​ខិតខំ​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ឲ្យ​បាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅតែ​ធ្វើការ​អំពាវនាវ​ដោយ​ទទូច ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​នារី​ខ្មែរ ដែលជា​ជន​ងាយ​រងគ្រោះ​ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក អូសទាញ បញ្ចុះបញ្ចូល​ពី​សំណាក់​មេខ្យល់ ដែលមាន​គំនិត​ទុច្ចរិត​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុនប៉ង​នាំ​បងប្អូន​ទៅធ្វើ​ការ ដោយ​ភូត​កុហកថា​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន ឬ​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន​៕

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នីង​ប្រទេស​ចិន​​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត

Post a Comment

0 Comments

Close Menu