Ad Code

PM ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​បន្ទាប់ពី​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​

ភ្នំពេញ​ ៖​ ចោរឆក់​០២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សក​ម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​បរទេស​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨​កែង​នឹង​ផ្លូវ​លេខ​៥១ ក្បែរ​នឹង​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​


កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ ឈុន ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មុខរបរ​ជាងសំណង់​។ ទី​២​ឈ្មោះ ង៉ូ​វ ដា​នី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ផ្សារ​សាំ​ហាន់ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​មុខរបរ​មិន​ពិតប្រាកដ​។​


កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​១០៨ កំពុង​និយាយ​ទូរស័ព្ទ​បណ្ដើរ ខណៈនោះ​ក៏​មាន​ជន​សង្ស័​យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាកវីវ៉ា​សេ​១២៥ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1FJ-0386 ធ្វើដំណើរ​មក​តាម​ក្រោយ​រួច​ជិះ​អែប​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ​កំពុង​និយាយ​ប​ណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រង​របួស​រលាត់​ជើង​បន្តិច ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​គេច​ខ្លួ​ន ពេលនោះ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​កំពុង​ល្បាត​នៅ​គោលដៅ​ក្បែរ​ក៏​ប្រទះឃើញ​ហេតុការណ៍​ជាក់ស្ដែង​បាន​ដេញ​តាម​ជនសង្ស័យ ខណៈនោះ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ដួល​ម៉ូតូ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ដែល​ជិះ​ដេញ ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្ដង​។​


មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ទៀត​ថា ​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​នាំ​យក​មក​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​សួរ​នាំ​បន្ថែម​​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


30-11-2015d3


30-11-2015d1


30-11-2015d2



PM ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​បន្ទាប់ពី​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​

Post a Comment

0 Comments

Close Menu